អារម្ភកថា
ចំណង់ចំណូលចិត្តយ៉ាងខ្លាំង លើវិស័យវប្បធម៌អក្សរសាស្ត្រខ្មែរ ពិសេសផ្នែកកំណាព្យ
ទើបជំរុញឱ្យខ្ញុំធ្វើការសិក្សាស្រាវជ្រាវស្វែងរកបានជាបណ្តើរៗ អស់រយៈពេលច្រើនឆ្នាំនូវឯក
សារមេកាព្យរបស់ខ្មែរ ។ ក្នុងនោះមានស្នាព្រះហស្ដសម្ដេចព្រះសង្ឃរាជ ជួន ណាត, ស្នា
ដៃរបស់លោកសាស្ក្រាចារ្យ អៀង សាយ ហើយបានសិក្សាអំពីលោកគ្រូសាស្ក្រាចារ្យ
សារមេកាព្យរបស់ខ្មែរ ។ ក្នុងនោះមានស្នាព្រះហស្ដសម្ដេចព្រះសង្ឃរាជ ជួន ណាត, ស្នា
ដៃរបស់លោកសាស្ក្រាចារ្យ អៀង សាយ ហើយបានសិក្សាអំពីលោកគ្រូសាស្ក្រាចារ្យ
ឈៀង វិបុល និងលោគ្រូសាស្ត្រាចារ្យ ពេជ្រ ទុំក្រវ៉ិល ធ្វើឲ្យខ្ញុំកាន់យល់ដឹងបន្ថែម
និងអាចសរសេរចេញជាអត្ថបទកំណាព្យទាំងអស់នេះឡើង ។
និងអាចសរសេរចេញជាអត្ថបទកំណាព្យទាំងអស់នេះឡើង ។
ចំណេះដឹងដ៏តិចតួចស្ដួចស្ដើងរបស់ខ្ញុំនេះ បំណងចង់ចូលរួមចំណែកថែរក្សាការពារ
ឲ្យបានគង់វង្ស នូវស្នាដៃរបស់បុព្វបុរសដូនតាខ្មែរនៃយើង ។ ដូច្នេះ ការឆ្គាំឆ្គង និងកង្វះខាត
គឺមិនអាចចៀសផុតបានឡើយ។ ម៉្យាងទៀត កំណាព្យទាំងអស់ខាងក្រោមនេះ មិនមែនជាអត្ថ
បទដែលធ្វើការសម្រិតសម្រាំង សសេរបានយ៉ាងល្អប្រណីតនោះទេ វាគ្រាន់តែជាការបង្ហាញពី
របៀបសសេរកំណាព្យរបស់ខ្ញុំតែប៉ុណ្ណោះ។
ឲ្យបានគង់វង្ស នូវស្នាដៃរបស់បុព្វបុរសដូនតាខ្មែរនៃយើង ។ ដូច្នេះ ការឆ្គាំឆ្គង និងកង្វះខាត
គឺមិនអាចចៀសផុតបានឡើយ។ ម៉្យាងទៀត កំណាព្យទាំងអស់ខាងក្រោមនេះ មិនមែនជាអត្ថ
បទដែលធ្វើការសម្រិតសម្រាំង សសេរបានយ៉ាងល្អប្រណីតនោះទេ វាគ្រាន់តែជាការបង្ហាញពី
របៀបសសេរកំណាព្យរបស់ខ្ញុំតែប៉ុណ្ណោះ។
សូមចូលរួមកែលម្អដើម្បីវប្បធម៌ អក្សរសាស្ត្រ និងសីល្បៈជាតិគង់វង្ស និងរីកចម្រើនយូរ
អង្វែងតទៅ។
សូមអរព្រះគុណ និងអរគុណ!
វរសេនីយ៍ឯក រ័ត្នន៍ សេនា
ព្យញ្ជនៈខ្មែរ
ក្ក ខ្ខ គ្គ ឃ្ឃ ង្ង ច្ច ឆ្ឆ ជ្ជ ឈ្ឈ ញ្ញ
ដ្ដ ឋ្ឋ ឌ្ឌ ឍ្ឍ ណ្ណ ត្ត ថ្ថ ទ្ទ ធ្ធ ន្ន
ប្ប ផ្ផ ព្ព ភ្ភ ម្ម យ្យ រ្រ ល្ល វ្វ ស្ស
ហ្ហ ឡ អ្អ ។
ស្រះនិស្ស័យ
I ា ិ ី ឹ ឺ ុ ូ ួ ើ ឿ
ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ុះ
េះ ោះ។
ស្រះពេញតួ
ន មោ ពុ ទ្ធា យ សិ ទ្ធំ អ អា ឥ ឦ
ឪ ឫ ឬ ឭ ឮ ឯ ឰ ឧ ឱ ឳ អុំ អំ
អាំ អះ ។
សាកល្បងឆ្លើយ៖
កំណាព្យ គឺជាកម្រងពាក្យសម្ដី ដែលមានការចាប់ចុងចួន ពិរោះរណ្ដំ ណែងណង
មានឃ្លា មានល្បះ និងមានកម្រិតចំនួនព្យាង្គកំណត់ ចេញពីទឹកចិត្តរំភើប និងធ្វើឲ្យអ្នក
ផងរំភើបជាជាមួយ។
កំណាព្យកាព្យឃ្លោង?
ពាក្យកំណាព្យកាព្យឃ្លោងនេះ ដូនតាយើងប្រើសម្គាល់ ឬចង្អុលបង្ហាញពីលក្ខណៈ
ដ៏ល្អរបស់កំណាព្យខ្មែរ ដែលចេញពីទឹកដៃដ៏ប៉ិនប្រសព្វរបស់កវី គឺកំណាព្យទាំងរូបភាព
ទាំងខ្លឹមសារមានសម្ផស្ស និងសោភ័ណ រណ្ដំបត់បែន ឃ្លោងបញ្ឆិតបញ្ឆៀងមិនត្រង់ស្ដូក
ប៉ុន្តែមានន័យគ្រប់គ្រាន់។
ឧទាហរណ៍៖
សុរិយាល្ងាចថ្ងៃ សូរិយាល្ងាចថ្ងៃ ទន្សោងគោព្រៃ រកស៊ីជើងភ្នំ
ស៊ីតូចដោយតូច ស៊ីធំដោយធំ រកស៊ីជើងភ្នំ ផឹកទឹកដងអូរ
ផឹកស៊ីរួចហើយ ប្រជល់គ្នាវរ សុទ្ធតែឡើងក អួតអាងកម្លាំង។
១ - ន័យត្រង់ៈ និយាយពីសកម្មភាពប្រចាំថ្ងៃរបស់ទន្សោងគោព្រៃ។
២ - ន័យបញ្ឆិតបញ្ឆៀងៈ រៀបរាប់ពីការប្រកាប់ប្រចាក់គ្នា របស់ពួកពុករលួយ
ពួកពាលាអាវ៉ាសែ ស៊ីសំណូក សូកប៉ាន់នៅគ្រប់ជំនាន់។
តើកំណាព្យ និងកម្រងកែវខុសគ្នាយ៉ាងណា?
សាកល្បងឆ្លើយ៖
កម្រងកែវ គឺជាកម្រងពាក្យសម្ដី ដែលមានការចាប់ចុងចួនទាក់ទងពិរោះរណ្ដំ
ណែងណងដែរ តែមិនមានកម្រិតឃ្លា ល្បះ ឬចំនួនព្យាង្គជាកំណត់ទេ។
ឧទាហរណ៍៖
ក្រុងទសមុខមារសូរិវង្សពង្សក្រឡាអស្ចារ្យទ្រង់ត្រាស់ថា អើបុញ្ញកាយក្មួយមា
វ៉ើយ ចូរនាងនាងប្រាណប្រែក្រឡា ជាសាកសពសីតាអណ្ដែតទឹក ទៅឯឋានបាស៊ី
មនុស្សជាការឆាប់ចុះណាបុញ្ញកាយក្មួយមា......។ (ពោលស្បែកធំរឿងរាមកេរ្តិ៍)
ធាតុកំណាព្យ
- ព្យាង្គៈ សម្លេងមួយម៉ាត់ៗ នៅក្នុងកំណាព្យ ហៅថា ព្យាង្គ។
- ឃ្លាៈ ព្យាង្គច្រើនរួមគ្នាបានជាឃ្លា។
- ល្បះឬល្បះខ័ណ្ឌៈ ឃ្លាច្រើនរួមគ្នា ដោយមានខ័ណ្ឌហៅថា ល្បះឬល្បះខ័ណ្ឌ។
ព្យាង្គនិងពាក្យ
(សូមកុំច្រឡំគ្នារវាង ព្យាង្គ និងពាក្យ)
ព្យាង្គៈ គឺសម្លេងចេញមកម្ដង ទោះបីមានឬមិនមានន័យក្ដី ហៅថា ព្យាង្គ។
ឧទាហរណ៍ៈ ក កា កិ សិ កាន់ មក នៅ ឬ ឮ ។ល។
ពាក្យៈ គឺសម្លេងចេញមកម្ដងឬច្រើនដងក្ដី មានន័យគ្រប់គ្រាន់ហៅថា ពាក្យ។
ឧទាហរណ៍ៈ
- ពាក្យ ១ ព្យាង្គៈ ក,ល,ស, ដេក,ចេញ ....ជាដើម
- ពាក្យ ២ ព្យាង្គៈ ដំណើរ, ចង្រៃ, សុបិន, ស្រលាញ់....ជាដើម
- ពាក្យ ៣ ព្យាង្គៈ អន្តរជាតិ, ឯកសណ្ឋាន, វិនិច្ឆ័យ...ជាដើម
- ពាក្យ ៤ ព្យាង្គៈ ស្រមើស្រមៃ, កណ្ដោចកណ្ដែង, រលីងរលោង....ជាដើម។
ក្នុងកំណាព្យ គេចែកពាក្យជាពីរគឺៈ ពាក្យពេចន៍ និង ពាក្យសម្ផស្ស ។
១ - ពាក្យពេចន៍ៈ សម្រាប់រំលេចន័យខ្លឹមសាររបស់អត្ថបទកំណាព្យ ឲ្យលេច
ធ្លោឡើងឲ្យមានសោភ័ណខ្ពស់ ពោលគឺបង្កើតរូបារម្មណ៍ និងបំផុសឲ្យដឹងច្បាស់ពី
គំនិតរបស់អត្ថបទចង់និយាយយ៉ាងណាៗនោះ។
២ - ពាក្យសម្ផស្សៈ ជាគន្លឹះចួន (ចំណាប់ចុងចួន) ដែលធ្វើឲ្យរូបភាព ឬទម្រង់
នៃអត្ថបទកំណាព្យមានសម្រស់ល្អឡើង ប្រកបដោយលក្ខណៈចួនផ្ទួនរណ្ដំ។
គេចែកពាក្យសម្ផស្សជាពីរគឺៈ ពាក្យសម្ផស្សក្នុង និង ពាក្យសម្ផស្សក្រៅ។
ក - ពាក្យសម្ផស្សក្នុងៈ សម្គាល់លើចំណាប់ចុងចួនផ្ទួនរណ្ដំ ដែលស្ថិតក្នុងឃ្លា
ជាមួយគ្នា
ឧទាហរណ៍ៈ ថ្ងៃរះភ្លឺច្បាស់ស្រឡះមេឃា..... (ច្បាស់ ចួន ស្រឡះ..)។
ខ - ពាក្យសម្ផស្សក្រៅៈ សម្គាល់ចំណាប់ចុងចួន ផ្ទួន រណ្ដំឆ្លងពីឃ្លាមួយទៅ
ឃ្លាមួយ ពីល្បះមួយទៅល្បះមួយទៀត។
ឧទាហរណ៍ៈ
កញ្ចាញ់ចេក!!!
មាឌតូចសង្វិតដូចឥតកម្លាំង
ធ្វើស្លឺមុខស្លាំងរាងភាំងម្តងម្កាល
ដៃជើងវែងស្តួចរាវតូចកណ្តាល
ត្រមែងតែក្បាលមាត់វៀលច្រវ៉ាប។
សម្បុរពណ៌ប្រឿងខៀវលឿងលើខ្នង
លាយពណ៌បៃតងស្លឹកស្រូវសំណាប
គ្រាប់ភ្នែកក្រឡៅមើលទៅដូចអាប
រអិលហើយឆ្អាបដេកក្រាបមិនស្តី។
សូរស័ព្ទ ឬសូរសៀង ឬសំនៀង
សូរស័ព្ទ សូរសៀង ឬសំនៀងនេះ នៅក្នុងកំណាព្យមានសារៈសំខាន់ណាស់
ព្រោះកំណា-ព្យដែលល្អ គឺកំណាព្យដែលមានចំណាប់ចុងចួន និងផ្ទួនមានសម្លេង
ដូចគ្នា។ ពោល គឺបើសំនៀងនោះចេញពីព្យញ្ជនៈអឃោសៈ ខ្យល់គ្រលរសម្លេង អ៊
ត្រូវតែចួនអឃោសៈដែរ។
ដូចជាៈ ជិត ងងិត ពិត លិទ្ធ រិត, រងំ ជុំ ធំ នំ ពុំ.....ជាដើម។
ដូចជាៈ ជិត ងងិត ពិត លិទ្ធ រិត, រងំ ជុំ ធំ នំ ពុំ.....ជាដើម។
បើសំនៀងចេញពីព្យញ្ជនៈឃោសៈ សម្លេងស្រួយតូចខ្យល់ អ ត្រូវចួនគ្នាឃោ
សៈដែរ។ ដូចជាៈ បង ផង ចង ក្រង, កើយ ស្បើយ ឡើយ ហើយ ត្រើយ ចម្លើយ....ជា
ដើម។ មិនអាចយកអឃោសៈទៅចួននឹងឃោសៈ ក៏ប៉ុន្តែតាមការសង្កេត បើព្យាង្គ
ឬពាក្យណាដែលប្រើស្រះ(ួ) ស្រះ (ឿ) ស្រះ (ៀ) នោះព្យញ្ជនៈអឃោសៈ និងឃោសៈ
គឺអាចចួនគ្នា ព្រោះមានសម្លេងដូចគ្នា។
ឧទាហរណ៍ៈ គួរ សួរ យួរ, ពួន ចួន គុំគួន ខ្លួន......
គ្រឿង សឿ លឿង ប្រឿង.....
សៀត ទៀត បៀត.....
ឬអាចឆ្លងគ្នារវាងអឃោសៈ ស្រះ (ា) អាចចួនគ្នានឹងឃោសៈ ស្រះ(ៀ) ក៏បាន។
ដូចជាៈ វាង កៀង, ទាន តិះតៀន, រាង សៀង, ជាតិ បៀត, ឃ្លាត ចង្អៀត ជាដើម។ល។
(សម្គាល់បន្ថែមៈចំពោះការសសេរកំណាព្យកំសាន្តខ្លីៗ ឬបទចម្រៀងជាដើម
ដែលមិនមែនជាកំណាព្យផ្លូវការណាមួយនោះឃើញថា ការចាប់ចុងចួនឆ្លងគ្នារវាង
អឃោសៈ និងឃោសៈត្រូវបានគេប្រាស់ជាទូទៅ ។ ជាការត្រឹមត្រូវនោះ គឺកុំចាប់
ចុងចួនបែបនេះអី វាខុសទៅនឹងក្បួនច្បាប់នៃកំណាព្យ)។
រង្វាស់ពាក្យ ឬមាត្រាកាព្យ
រង្វាស់កាព្យ ឬមាត្រាកាព្យ គឺចំនួនព្យាង្គជាកំណត់ក្នុងឃ្លានីមួយៗ និងចំនួនឃ្លា
ជាកំណត់ក្នុងល្បះនីមួយៗ។ គឺអាស្រ័យចំណាប់ចុងចួនខុសគ្នា កំណត់ព្យាង្គ និងឃ្លា
ក្នុងល្បះខុសៗគ្នានេះហើយ ដែលនាំឲ្យរូបភាព " ទម្រង់ " កំណាព្យទាំងឡាយខុសគ្នា
និងមានឈ្មោះ ក៏ប្លែកៗគ្នាដែរ។
ឧទាហរណ៍ៈ បទមេបួន មួយល្បះមាន ៤ ឃ្លា, មួយឃ្លាមាន ៤ ព្យាង្គ៖
១២៣៤ ១២៣៤ ១២៣៤ ១២៣៤។
បទកាកគតិ មួយល្បះមាន ៧ ឃ្លា, មួយឃ្លាមាន ៤ ព្យាង្គ៖
១២៣៤ ១២៣៤ ១២៣៤ ១២៣៤
១២៣៤ ១២៣៤ ១២៣៤។
បទពាក្យ ៧ មួយល្បះមាន ៤ ឃ្លា, មួយឃ្លាមាន ៧ ព្យាង្គ៖
១២៣៤៥៦៧ ១២៣៤៥៦៧
១២៣៤៥៦៧ ១២៣៤៥៦៧។
ចង្វាក់
ចង្វាក់នៅក្នុងកំណាព្យគឺ សម្គាល់ការលើកឬដាក់សម្លេង ដែលមានលក្ខណៈ
ខុសៗគ្នាទៅតាមបទកំណាព្យនីមួយៗ។ វាជាជំនួយជួយសម្រួលដល់ការនិពន្ធ ការ
ពោល ឬក៏ការសូត្រកំណាព្យ និងជម្រុញកំណាព្យឲ្យមានលក្ខណៈពិរោះរណ្ដំជាតន្ត្រី។
ឧទាហរណ៍ៈ ពាក្យ ៧ ត្រូវសង្កត់សម្លេងលើព្យាង្គ ២ និង ៤៖
ក្បូរក្បាច់ ចម្លាក់ ប្រាង្គប្រាសាទ
វិសេស ស្អាងស្អាត ល្អអស្ចារ្យ
បុព្វ បុរស ជាតិខេមរា
ដូនតា បានសាង តំណាងទុក។ ជាដើម។ល។
បទពាក្យ ៨ ត្រូវសង្កត់សម្លេងលើព្យាង្គ ៣ និង ៥៖
ទឹកជំនន់ ជន់លិច រលួយស្រូវ
ក្នុងរដូវ បង្ក បង្កើនផល.............
បទពាក្យ ៨ (បន្ទាប់ធម្មតា) ត្រូវសង្កត់សម្លេងលើព្យាង ៤ និង ៨៖
នៅតាមមាត់ស្ទឹង ឮជ្រឹងវាយំ
នាដងព្រៃភ្នំ រៃយំក្រលួច..............។
សង្កេត
១ - បទពាក្យ ៦,៧,៨,៩,១០ និង១១ គ្រាន់តែជាឈ្មោះកំណាព្យ ដែលចាស់បុរាណ
យើងបាននិយមប្រើ តាមការពិត " ពាក្យ " នេះមិនមែនសម្គាល់ចំនួនពាក្យនៅក្នុងឃ្លា
ទេ ផ្ទុយទៅវិញ គឺវាសម្គាល់ចំនួនព្យាង្គនៅក្នុងឃ្លានីមួយៗ ពោលគឺៈ បទពាក្យ ៦ មាន
៦ព្យាង្គ, ពាក្យ៧,៨,៩,១០,១១ ក៏មានព្យាង្គទៅតាមនោះផងដែរ។
២ - តាមធម្មតាបើគេនិពន្ធអត្ថបទកំណាព្យមួយដែលមានច្រើនល្បះ គេត្រូវ
រក្សាចំណាប់ចុងចួន តាំងពីល្បះទី ១ រហូតដល់ល្បះបញ្ចប់ មិនត្រូវឲ្យភ្លាត់ ឬដាច់ចុង
ចួននៅដំណាក់ណាមួយឡើយ។
៣ - ក្រោយពីការសិក្សារបៀបសូត្រកំណាព្យខ្មែរ យើងឃើញថា បទកំណាព្យ
នីមួយៗមិនមែនសម្រាប់តែបម្រើមនោសញ្ចេតនាមួយប៉ុណ្ណោះទេ ផ្ទុយទៅវិញ បទ
ទាំងនោះអាចបម្រើបានស្ទើរតែគ្រប់មនោសញ្ចេតនារបស់មនុស្ស ដូចជារំភើប
សប្បាយ កំសត់ ពិពណ៌នា ការនិរាសព្រាត់ប្រាស់ កំហឹង ទូន្មានប្រៀនប្រដៅ សង្វេគ
អវិជ្ជា ។ល។និង។ល។
ជាក់ស្ដែងគ្រាន់តែបទកាកគតិមួយ អាចសូត្របានច្រើនបែបគឺ៖
- សូត្របែបកូនក្មេង
- សូត្របែបចាស់
- សូត្របែបក្អែកលោត
- សូត្របែបក្អែកបូល
- សូត្របែបពិពណ៌នា
- សូត្របែបទំនួញ
- សូត្របែបពិលាប
- សូត្របែបកាកកាត់ត្រើយ
- សូត្របែបត្រៃលក្ខណ៍ជាដើម អាស្រ័យលើខ្លឹមសារ និងមនោសញ្ចេតនា
នៃអត្ថ
បើយើងពឹកផ្អែកលើបទភ្លេង និងទំនុកច្រៀងនៃវង់ភ្លេងអារក្ស ដែលក្រុមអ្នក
ស្រាវជ្រាវតន្ត្រីខ្មែរយល់ថា ជាវង់ភ្លេងខ្មែរដែលកើតមានមុនគេ ដូចគ្នានឹងគ្រឿងដំគង
កាប់ក្របីរបស់បងប្អូនជនជាតិដែរនោះ ជាតន្ត្រីសម្រាប់បម្រើពិធីផ្សេងៗ បូជាអារក្ស
អ្នកតា ដែលជាជំនឿរបស់ខ្មែរដើមហើយដែលកើតតាំងពីមុនសម័យដែលព្រះពុទ្ធ
សាសនា និងព្រហ្មញ្ញសាសនា ហូរ ចូលមកកម្ពុជា៣០៩ ឆ្នាំមុន គ.ស (ប្រវត្តិពុទ្ធ
សាសនាប្រទេសខ្មែរ " ប៉ាង ខាត់ ")។
ម៉្យាងទៀត បើយើងពឹងផ្អែកលើទំនុកច្រៀង បទភ្លេងនៃវង់ភ្លេងប្រពៃណី (ភ្លេង
ការ)ដែលក្រុមអ្នកស្រាវជ្រាវយល់ថា កើតតាំងពីសតវត្សទី១ នៃគ្រឹស្តរាជ គឺក្នុងពេលដែលរៀបអាពាហ៍ពិពាហ៍ មង្គលការព្រះថោងនាងនាគ (ហ៊ុន ទៀន និងនាង លីវ យី
ឬព្រះនាងសោមា កូនព្រះចន្ទ្រ)ហើយដែលមានបទមួយចំនួន ទាក់ទងនឹងប្រវត្តិសាស្ត្រ
ដូចជាបទ ព្រះថោងនាងនាគ,នាគព័ន្ធជាដើម ។ល។និង។ល។ យើងឃើញថា កំណាព្យ
ខ្មែរដែលកើតមានមុនគេគឺ បទមេបួន ដែលក្នុងមួយល្បះមានបួនឃ្លា និងក្នុងមួយឃ្លា
មានបួនព្យាង្គស្មើគ្នា។
រហូតដល់ចុងសតវត្សទី៦ ដើមសម័យចេនឡា ទើបយើងឃើញមានទម្រង់កំ
ណាព្យមួយបទទៀតកើតឡើងឈ្មោះថា បទបថ្យាវត្ត គឺក្នុងមួយល្បះមាន ៤ឃ្លា និង
ក្នុងមួយឃ្លាមាន៨ព្យាង្គប៉ុន្តែការចាប់ចុងចួន មិនដូចគ្នានឹងបទពាក្យ ៨ ដែលកើតនៅ
សម័យក្រោយទេ។
១២៣៤៥៦៧៨ ១២៣៤៥៦៧៨ ១២៣៤៥៦៧៨ ១ ២៣៤៥៦៧៨។
នៅក្នុងរឿងរាមកេរ្តិ៍ ពីខ្សែ ១ ដល់ខ្សែ ១០ ដែលកើតនៅសម័យអង្គរ គេឃើញ
មានទម្រង់កំណាព្យ ៥ បទទៀតកើតឡើងគឺ៖
បទកាកគតិៈ មួយល្បះមាន ៧ឃ្លា និងមួយឃ្លាមាន ៤ព្យាង្គ៖
១២៣៤ ១២៣៤ ១២៣៤ ១២៣៤
១២៣៤ ១២៣៤ ១២៣៤។
បទព្រហ្មគីតិៈ មួយល្បះមាន ៤ ឃ្លា, ឃ្លាទី១ មាន ៥ព្យាង្គ, ឃ្លាទី២ មាន ៦ព្យាង្គ, ឃ្លា
ទី៣ មាន ៥ព្យាង្គ និងឃ្លាទី៤ មាន ៦ព្យាង្គ៖
១២៣៤៥ ១២៣៤៥៦ ១២៣៤៥ ១២៣៤៥៦។
បទពំនោលៈ មួយល្បះមាន ៣ ឃ្លា, ឃ្លាទី១ មាន ៦ព្យាង្គ, ឃ្លាទី២ មាន ៤ ព្យាង្គ និង ឃ្លាទី៣ មាន ៦ព្យាង្គ។
១២៣៤៥៦ ១២៣៤ ១២៣៤៥៦។
បទបន្ទោលកាកៈមួយល្បះមាន ៤ ឃ្លា, ឃ្លាទី១ មាន ៤ព្យាង្គ, ឃ្លាទី ២ មាន ៦ ព្យាង្គ
និងឃ្លាទី៣ មាន ៤ព្យាង្គ៖
១២៣៤ ១២៣៤៥៦ ១២៣៤ ១២៣៤៥៦។
បទភុជង្គលីលាៈមួយល្បះមាន ៣ ឃ្លា, ឃ្លាទី១ មាន ៦ ព្យាង្គ, ឃ្លាទី២ និងឃ្លាទី៣
មាន ៤ ព្យាង្គ៖
មាន ៤ ព្យាង្គ៖
១២៣៤៥៦ ១២៣៤ ១២៣៤។
ទម្រង់កំណាព្យទាំង ៥ ខាងលើ មានតាំងពីសម័យអង្គរមកម្លេះ ប៉ុន្តែគេពុំទាន់
ឃើញមានប្រើឈ្មោះនៅឡើយ។ រហូតមកដល់សតវត្សទី ១៥ (ឆ្នាំ១៤៩៨) ក្នុងល្បើក
អង្គរវត្ត" អ្នក ប៉ាង"ទើបកំណាព្យដដែលនេះ មានប្រើឈ្មោះថាជា កាកគតិ ព្រហ្មគីតិ
ពំនោលបន្ទោលកាក និងបទភុជង្គលីលា។
ក្នុងរឿងរាមកេរ្តិ៍ពីខ្សែ ៧៥ ដល់ ៨០ ដែលជាស្នាដៃបន្ត ហើយដែលអ្នកស្រាវជ្រាវ
អក្សរសាស្ត្រជាតិយល់ថា ជាស្នាដៃកើតក្រោយសម័យអង្គរ ឬក៏ក្រោយពេលជ្រួលច្របល់
ចលាចលព្រោះសៀមលុកលុយក្រុងអង្គរនោះ គេឃើញមានកំណាព្យថ្មីមួយទៀតគឺបទ
ពាក្យ ៦ ដែលក្នុងមួយល្បះមាន ៤ ឃ្លា, មួយឃ្លាមាន ៦ ព្យាង្គស្មើគ្នា។
អក្សរសាស្ត្រជាតិយល់ថា ជាស្នាដៃកើតក្រោយសម័យអង្គរ ឬក៏ក្រោយពេលជ្រួលច្របល់
ចលាចលព្រោះសៀមលុកលុយក្រុងអង្គរនោះ គេឃើញមានកំណាព្យថ្មីមួយទៀតគឺបទ
ពាក្យ ៦ ដែលក្នុងមួយល្បះមាន ៤ ឃ្លា, មួយឃ្លាមាន ៦ ព្យាង្គស្មើគ្នា។
១២៣៤៥៦ ១២៣៤៥៦ ១២៣៤៥៦ ១២៣៤៥៦។
មកដល់សម័យចតុមុខ ចាប់ពីពេលដែលព្រះចៅពញាយ៉ាត ប្ដូររាជធានីពីអង្គរមក
តាំងនៅស្រីសន្ធរ រួចមកភ្នំពេញ និងការផ្លាស់ប្ដូរទីក្រុងចុះឡើង ពីភ្នំពេញទៅលង្វែក ពី
លង្វែកទៅឧត្តុង្គ និងកន្លែងដទៃជាច្រើនទៀត រហូតដល់សម័យនរោត្តម ប្ដូរទីក្រុងពីឧត្តុង្គ
មកភ្នំពេញដល់សព្វថ្ងៃនេះ គេឃើញមានកំណាព្យជាច្រើនទៀតបានកើតឡើង។
តាំងនៅស្រីសន្ធរ រួចមកភ្នំពេញ និងការផ្លាស់ប្ដូរទីក្រុងចុះឡើង ពីភ្នំពេញទៅលង្វែក ពី
លង្វែកទៅឧត្តុង្គ និងកន្លែងដទៃជាច្រើនទៀត រហូតដល់សម័យនរោត្តម ប្ដូរទីក្រុងពីឧត្តុង្គ
មកភ្នំពេញដល់សព្វថ្ងៃនេះ គេឃើញមានកំណាព្យជាច្រើនទៀតបានកើតឡើង។
បទពាក្យ ៧ មួយល្បះមាន ៤ ឃ្លា និងមួយឃ្លាមាន ៧ ព្យាង្គ៖
១២៣៤៥៦៧ ១២៣៤៥៦៧
១២៣៤៥៦៧ ១២៣៤៥៦៧។
បទពាក្យ ៨ មួយល្បះមាន ៤ ឃ្លា និងមួយឃ្លាមាន ៨ ព្យាង្គ៖
១២៣៤៥៦៧៨ ១២៣៤៥៦៧៨
១២៣៤៥៦៧៨ ១២៣៤៥៦៧៨។
បទពាក្យ ៩ មួយល្បះមាន ៤ ឃ្លា និងមួយឃ្លាមាន ៩ ព្យាង្គ៖
១២៣៤៥៦៧៨៩ ១២៣៤៥៦៧៨៩
១២៣៤៥៦៧៨៩ ១២៣៤៥៦៧៨៩។
បទពាក្យ ១០ មួយល្បះមាន ៤ ឃ្លា និងមួយឃ្លាមាន ១០ ព្យាង្គ៖
១២៣៤៥៦៧៨៩១០ ១២៣៤៥៦៧៨៩១០
១២៣៤៥៦៧៨៩១០ ១២៣៤៥៦៧៨៩១០។
បទពាក្យ ១១ មួយល្បះមាន ៤ ឃ្លា និងមួយឃ្លាមាន ១១ ព្យាង្គ៖
១២៣៤៥៦៧៨៩១០១១ ១២៣៤៥៦៧៨៩១០១១
១២៣៤៥៦៧៨៩១០១១ ១២៣៤៥៦៧៨៩១០១១។
ហើយនៅមានបទជាច្រើនទៀត ដែលសសេរបំភ្លៃចេញពីបទទាំងឡាយខាង
សង្ខេប
មុនគេ : បទមេបួន
សម័យមុនអង្គរ : បទបថ្យាវត្ត
សម័យអង្គរ : បទកាកគតិ
បទព្រហ្មគីតិ
បទពំនោល
បទបន្ទោលកាក
បទភុជង្គលីលា
សម័យក្រោយអង្គរ : បទពាក្យ ៦
ទំនាក់ទំនងរវាងកំណាព្យ និងទម្រង់សិល្បៈដទៃទៀត
បើយើងសង្កេតមើលស្នាដៃផ្នែកអក្សរសាស្ត្រ ដែលបុព្វបុរសដូនតាយើង បាន
បន្សល់ទុកដល់យើងរហូតសព្វថ្ងៃនេះ យើងនឹងឃើញភ្លាមថា ភាគច្រើនសុទ្ធតែជា
កំណាព្យកាព្យឃ្លោង ដូចជារឿង រាមកេរ្តិ៍ ទុំទាវ ទិព្វសង្វារ កាកី ច្បាប់ប្រុស ច្បាប់ស្រី
ច្បាប់កេរ្តិ៍កាល ច្បាប់ក្រម ល្បើកជុចនិងត្រី ។ល។ នេះជាសក្ខីភាពបញ្ជាក់ពីវិធីសាស្ត្រ
អប់រំបែបបុរាណរបស់ដូនតាយើង ដែលយករូបភាពកំណាព្យ " ពិរោះត្រចៀក " ជាមធ្យោបាយដើម្បីងាយស្រួលបញ្ចូល ខ្លឹមសារនៃការអប់រំទូន្មានទាំងឡាយ ដែល
លោកចង់បានឲ្យទៅដក់ជាប់ក្នុងសតិអារម្មណ៍របស់កុលបុត្រ កុលធីតាខ្លួន។
នៅក្នុងសង្គមកម្ពុជាយើង កំណាព្យមានឥទ្ធិពលធំណាស់។ ក្រៅពីការរស់នៅ
និងបំពេញតួនាទីដោយឯកឯង (ការស្មូត្រ ឬសូត្រកំណាព្យ) កំណាព្យបានជះឥទ្ធិ
ពល និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុត ជាមួយនឹងទម្រង់សិល្បៈដទៃទៀតរបស់
ខ្មែរយើងដូចជា៖ ភ្លេងអារក្ស ភ្លេងប្រពៃណី (ភ្លេងការ) របាំប្រពៃណី របាំបុរាណ
ល្ខោនស្រមោល (ស្បែកធំ,ស្បែកតូច) ល្ខោនខោល (ល្ខោនពាក់មុខ) យីកេ អាប៉េ
ល្ខោនមហោរី ល្ខោនបាសាក់ អាយ៉ៃចាប៉ី។ល។
ទម្រង់សិល្បៈទាំងអស់នេះ ត្រូវការកំណាព្យជាចាំបាច់សម្រាប់កម្រិតទម្រង់
ជួយលើកសម្ផស្ស និងសោភ័ណរបស់ខ្លួន។
ចំពោះអ្នកសិក្សាទម្រង់សិល្បៈខ្មែរវិញ កំណាព្យក៏ជាកត្តាមួយសំខាន់ក្នុងកត្តា
ច្រើនទៀតដែលបញ្ជាក់អំពីចំណាស់ និងទម្រង់សិល្បៈនិមួយៗ ផ្ទុយទៅវិញទម្រង់
សិល្បៈដទៃទៀតត ក៏បានជះឥទ្ធិពលធំធេងដែរសម្រាប់បញ្ជាក់អំពីចំណាស់ នៃ
កំណាព្យនីមួយៗរបស់យើង។ ដូច្នេះបើចង់សិក្សាកំណាព្យខ្មែរ គួរសិក្សាពីទម្រង់
សិល្បៈដទៃទៀតផង ហើយបើចង់សិក្សាសិល្បៈទម្រង់ដទៃទៀត ក៏មិនអាចបោះ
បង់ចោលកំណាព្យបានដែរ។
សញ្ញាដែលប្រើក្នុងប្លក់មេកាព្យនេះ
ដើម្បីសម្រួលដល់ការពិនិត្យការចាប់ចុងចួន នៃកំណាព្យទាំងអស់ខាងក្រោម
នេះ ខ្ញុំបាទសូមប្រើប្រាស់សញ្ញាខ្លះៗ របស់លោកគ្រូសាស្ត្រាចារ្យ ពេជ្រ ទុំក្រវ៉ិល
ដូចខាងក្រោម៖
ក - ប្រើលេខ ១២៣៤៥៦ ជំនួសសញ្ញាពងត្រី (០០០០០០) ដែលធ្លាប់ប្រើពីមុន។
ខ - ប្រើសញ្ញា ៣ សម្រាប់ប្រើក្នុងគំនូសបញ្ជាក់ពីទំនាក់ទំនងបទនីមួយៗ។
១ - រណ្ដំ : គឺព្យញ្ជនៈដូចគ្នា៖ កល កិច្ច កម្ម ...ប្រើសញ្ញា
២ - ចួន : គឺស្រះ+ប្រកបដូចគ្នា៖ បិទ ចិត្ត កិត ហិត... ប្រើសញ្ញា
៣ - ផ្ទួន : គឺព្យញ្ជនៈ+ស្រះប្រកបដូចគ្នា (ព្យាង្គដដែល)៖
កាយ-កាយ, បង-បង, អូន-អូន.... ប្រើសញ្ញា
ឧទាហរណ៍ៈ កួចគិតស្នេហ៍ កែគិតស្និទ្ធ ត្បិតរៀមបង
ចិត្តបំណង ចងបំណាច់ ស្រេចសង្សារ
បងបីថ្នម បមបីថ្នាក់ ដាក់ឱរ៉ា
ចួបស្នេហា ចារស្នេហ៍ហើយ កើយសុខុម។
បានន័យថាៈ
- ព្យាង្គ ១ រណ្ដំព្យាង្គ ៤
- ព្យាង្គ ២ ផ្ទួនព្យាង្គ ៥
- ព្យាង្គ ៣ ចួនព្យាង្គ ៤
- ព្យាង្គ ៣ រណ្ដំព្យាង្គ ៦
- ព្យាង្គ ៦ ចួនព្យាង្គ ៧។
រ័ត្នន៍ សេនា
(យោងឯកសារបង្រៀនរបស់លោកគ្រូសាស្ត្រាចារ្យ ពេជ្រ ទុំក្រវ៉ិល)
សូមឧទ្ទិសស្នាដៃ ដែលខ្ញុំបានសិក្សារៀនសូត្រ និងសសេរឲ្យកើតចេញជារូបរាងទាំង
អស់នេះជូនដល់បុព្វបុរសដូនតាខ្មែរ ដែលបានចងក្រង និងបន្សល់ទុកឲ្យកូនចៅជំនាន់
ក្រោយ រហូតដល់សព្វថ្ងៃនេះ នូវវប្បធម៌ អក្សរសាស្ត្រ និងសិល្បៈកំណាព្យដ៏សម្បូរ
បែប។ សូមវិញ្ញាណក្ខ័ន្ធអស់លោកទាំងនោះ បានចាប់កំណើតទៅកើតក្នុងទីសុគតិភព
កុំឃ្លៀងឃ្លាតឡើយ។
រ័ត្នន៍ សេនា
No comments:
Post a Comment