ដោយៈ រ័ត្នន៍ សេនា
បទុមជាតិលូតលាស់ដុះពីល្បាប់កខ្វក់
ជាកន្លែងអាក្រក់គួរឱ្យរអើមក្រៃ
វេលាធំចេញផ្កាក្រពុំល្អថ្លាថ្លៃ
នាំគ្នាកាច់ផ្គុំច្នៃថ្វាត់ថ្វាយព្រះជាម្ចាស់។
រីជនកើតចេញពីត្រកូលក្រីក្រខ្សត់
ខំប្រឹងប្រែងអំណត់រៀនសូត្រព្យាយាមក្រាស់
បានចេះដឹងគេកោតសសើរទាំងក្មេងចាស់
ដូចផ្កាឈូកប្រែផ្លាស់ពីល្បាប់មានតម្លៃ។
ចំណាំ ៖
សង្កត់សំឡេងលើព្យាង្គ
៣-៥-៧។
ចំណាប់ចុងចួនៈ
- ព្យាង្គ ១០ ឃ្លា ១ ចួន ព្យាង្គ ៥ ឃ្លា ២ គ្រប់ល្បះ។
ព្យាង្គ ១០ ឃ្លា ២ ចួន ព្យាង្គ ១០ ឃ្លា ៣, ចួន ព្យាង្គ ៥ ឃ្លា ៤,
- ព្យាង្គ ១០ ឃ្លា ៤ ល្បះមុខ ចួន ព្យាង្គ ១០ ឃ្លា ២ ចួន ព្យាង្គ ១០ ឃ្លា ៣
ចួន ព្យាង្គ ៥ ឃ្លា ៤ ល្បះ បន្ត។ ហើយបន្តយ៉ាងនេះរហូតចប់។

ប្រាសាទលើជួរភ្នំដងរែក
ប្រាង្គប្រាសាទ
ស្អាងស្អាត នៅលើ ដងគីរី
ល្អអស្ចារ្យ គ្មានពីរ ប្រាសាទ
ព្រះវិហារ
ប្រាង្គតាគ្រាម តាមាន់
ខ្យាងខ្នារ ប្រជុំគ្នា
តាក្របី នានា ស្នាដៃ ខ្មែរដូនតា។
ថ្ងៃដប់មួយ វិច្ឆិកា ឡាអេ
បានបកស្រាយ
ពុំក្លែងក្លាយ ម្ដងទៀត
បញ្ជាក់ យ៉ាងច្បាស់ថា
ទាំងប្រាសាទ ដីជុំវិញ
កម្មសិទ្ធិ ជាតិខេមរា
ម្ដេចឡាំប៉ា តវា ពុំស្ងប់
ពុំស្ងៀមល្ហែ?។
កុំប៉ុនប៉ង ឈ្លានពាន
ទន្ទ្រាន ឥតអៀនខ្មាស់
ចូរចងចាំ ឲ្យច្បាស់ មិនឲ្យ
បំភ័ន្តប្រែ
ស៊ូការពារ ជានិច្ច ក្នុងនាម
ជាកូនខ្មែរ
ទោះបីស្លាប់ ព្រមដែរ
ឲ្យតែ ប្រាង្គគង់វង្ស។
No comments:
Post a Comment