Thursday, March 1, 2012

បទ «កង្កែបលោតស្លាក់ពេជ្រ»


សាងផ្លូវត្រូវ សូវផ្លូវត្រាយ សាយផ្លូវត្រង់
ត្រឹមតម្រង់ ត្រង់តម្រាប់ ត្រាប់តម្រា​​​​​​​​​​​​​​​​​​​​​​​
ផ្ដល់សុខដុម ផ្ដុំសុខដល់ ផ្ដល់សុខដា- (១)
បង់ទុក្ខា បារទុក្ខខិត បិទទុក្ខំ។

រីផ្លូវវៀច រាចផ្លូវវេ រេផ្លូវវែង
កើតចំបែង កែងចំបាប់ កាប់ចំបាំង
កាចទុក្ខខ្លប កបទុក្ខខ្លាច កាចទុក្ខខ្លាំង
មោហ៍នឹងបាំង ម៉ាំងនឹងបិទ មិត្តនឹងបង់។ 

(១) ដារាប, ដរាប.. ដរាបតរៀងទៅ។

ចំណាំ ៖ ការចាប់ចុងចួន និងសង្កត់សំឡេង
គោរពតាមបទពាក្យ ៩ បន្ថែមតែៈ
- ១ រណ្តំ ៤ រណ្តំ , 
- ២ ផ្ទួន ៥ ផ្ទួន ៨,
- ៣ រណ្តំ ៦ រណ្តំ ៩, 
- ៣ ចួន ៤, ៦ ចួន ៧  នៅគ្រប់ឃ្លាទាំងអស់។

No comments:

Post a Comment