Thursday, March 1, 2012

បទ ត្រីពិធព័ន្ធ (៣)

រត្ន័ន៍ សេនា​  
បទ «ត្រីពិធព័ន្ធ​» ទី៣  
(បែប លោកសាស្ត្រាចារ្យ ឈៀង វិបុល)

ចំណេះដឹងសព្វដឹងសុសដឹងសាយ
ព្រោះប្រឹងរៀនកាយរៀនកិច្ចរៀនកល
បើខ្ជិលនាំឆ្ងើយនាំឆ្ងាយនាំឆ្ងល់
បែរពុំជាផលជាផុយជាផេះ។

ប្រឹងអានកត់ចារកត់ចងកត់ចាំ
សិក្សាចំណាំចំណោទចំណេះ
ព្យាយាមឈោងចាប់ឈោងចាំឈោងចេះ
មិនជ្រុះរបេះរបូតរបាញ។
  
ចំណាំៈ ការចាប់ចុងចួន និងសង្កត់សំឡេងគោតាម
ពីបទពាក្យ ៨ (បន្ទាប់ធម្មតា)។ ប្លែកត្រង់ៈ
- ៣ ផ្ទួន ៥ ផ្ទួន ព្យាង្គ៧,
- ៤ រណ្ដំ ៦ រណ្ដំ ៨,
សង្កត់សំឡេងនៅ ព្យាង្គ ៤-                       






No comments:

Post a Comment