ព្រះសង្ឃជាថ្នាលស្រែ រក្សាថែ ដាំដុះយកបុណ្យផល ។
បាសកធ្វើកុសល ឧទ្ធិសដល់ ពពួកញាតិកា។
អានិសង្សថ្លៃថ្លា ភាគផលា កើតក្នុងស្រែនេះហើយ។
បើស្រែជីវជាតិស្បើយ មិនកើនឡើយ ផលដំណាំ។
ធម្មតាអ្នកដុះដាំ រំពឹងចាំ ទទួលនូវប្រយោជន៍។
ដីស្រែប្រែអសោច គង់ហិនហោច វិនាសអន្តរាយ។
ក្បួនច្បាប់នៅពុំឆ្ងាយ កុំបីក្លាយ ប្រទូសធម៌វិន័យ។
ចំណាំៈ
- ១ ល្បះមានបីឃ្លា, ឃ្លាទី១,៣ មាន ៥ ព្យាង្គ, ឃ្លាទី២ មាន ៣ ព្យាង្គ,
- ៥ ឃ្លា ១ ចួន ៣ ឃ្លា
២,
- ៥ ឃ្លា ៣ ល្បះមុខ ចួន
៥ ឃ្លា ១ ល្បះបន្ទាប់។
- សង្កត់សំឡេងលើ ២
ឃ្លា១ និងឃ្លា៣។
តើមានប្រវត្តិសម្រាប់កំណាព្យនេះដែរឬទេ ?
ReplyDeleteអត់មានទេ
Delete