Friday, March 2, 2012

បទ «ឆ័ត្របីជាន់»



អូននឹកបង មិនដូច បងនឹកអូន
យន់យប់សូន្យ រហូត សូន្យយប់យន់
គន់គយចាំ បងនៅ ចាំគយគន់
ស្នេហ៍មាសមន្ត មិនឃើញ មន្តមាសស្នេហ៍។

ភ្នកនឹកនា ដូចជា នានឹកភ្នក
ខែច្រើនមក បាត់អូន មកច្រើនខែ
ស្នេហ៍ប្រាសប្រួល ផ្លាស់ប្ដូ ប្រួលប្រាសស្នេហ៍
រេបែកបែរ ព្រាត់ស្នេហ៍ បែរបែករេ។

ចំណាំ  ការចាប់ចុងចួន និងសង្កត់សំឡេង គោរពតាមបទ
​​​ពាក្យ ៨ បន្ថែមតែ ព្យាង្គ១ ផ្ទួន ព្យាង្គ៨,ព្យាង្គ២ ផ្ទួន ព្យាង្គ៧

ព្យាង្គ៣ ផ្ទួន ព្យាង្គ៦ នៅគ្រប់ឃ្លាទាំង អស់។

No comments:

Post a Comment