រ័ត្នន៍
សេនា
(រក្សាកិត្តិយសគ្រួសារ)
កូនក្មួយប្រុសស្រីទាំងឡាយ
ប្រព្រឹត្តចិត្តកាយ
សប្បាយឱ្យមានតម្លៃ។
ទ្យព្យធនត្រូវចេះសំចៃ
លុយកាក់កម្រៃ
កែខៃក្នុងកិត្តិយស។
ផឹកស៊ីបង្កជម្លោះ
នាំខ្លួនធ្លាក់ជ្រោះ
អាប់យសដល់លោកទាំងទ្វេ។
តោងតែចេះគិតគ្នាន់គ្នេរ
ផ្លូវវៀចបែកវេរ
រិះរេគេចវេសឲ្យឆ្ងាយ។
របៀបចាប់ចុងចួនៈ
- ៦ ឃ្លា ១ ចួន ៤ ឃ្លា ២ ចួន ២ ឃ្លា ៣ ល្បះជាមួយ
- ៦ ឃ្លា ២ ល្បះមុខ ចួន ៦ ឃ្លា ១ ចួន ៤ ឃ្លា ២ ចួន
២ ឃ្លា ៣ ល្បះបន្ត។
សង្កត់សំឡេងៈ លើព្យាង្គ ៖ ២ និង ៤។
No comments:
Post a Comment