Friday, March 2, 2012

បទ «នមោ»(២)


ដោយ​ រ័ត្នន៍ សេនា


ន  នៅតែនឹកពន្លឹកថ្លៃ                      
មោ ម៉ោងយប់ថ្ងៃមិនមានស្រាន្ត
ពុ  ពុនរែកទុក្ខស្ទើរក្ស័យប្រាណ          
ទ្ធា  ធន់មិនបានព្រោះបាត់ស្រី។
យំរាល់យប់រឭកអូន                  
សិ សឹងតែសូន្យជីវិតខ្លី
ទ្ធំ  ធៀបប្រៀបដូចសត្វបក្សី              
  អស់អ្វីៗទីបង្គង។
អា អាចវិលវិញសារជាថ្មី                  
ឥតគិតថ្វីទេនួនល្អង
អើធ្វើម្តេចបើខុសម្តង                  
ឪ  ឱ្យកន្លងផុតទៅរ៉ា។
ឧ  អស់ជាតិមនុស្សមានមានសខ្មៅ           
ឰ  អាចប្រាជ្ញខ្លៅសុខសោកា
ឫ    ឫកស្លូតកាចខ្លាចហានក្លា           
ឬ  រឹងរាបសារក៏មិនខ្វះ។
    លះរលាំងត្រឡប់មក                
  លឿនកុំភ្នកនឹកអៀនខ្មាស់
អាំ   អើយបងនឹកអូនខ្លាំងណាស់         
អះ អាងឱ្យច្បាស់លើកទោសហើយ។
ឯ    អង់អល់អែករែកចិត្តថ្វី                
ឱ  អត់ឱ្យស្រីមានទោសឡើយ
អុំ    អំ ណើះទៅយើងបានស្បើយ      
អូន អ្ហើយយផ្តើមសាងជីវិតថ្មី។


ចំណាំៈ របៀបសង្កត់សំឡេង និងចាប់ចុងចួនគោរពតាមបទពាក្យ 
​​           
៧ ធម្មតា។ បន្ថែមតែត្រង់ យកស្រះពេញតួ  ន មោ មួយចប់ 
           
យកមកធ្វើជាព្យាង្គដើមឃ្លា គ្រប់ឃ្លាទាំងអស់។     

2 comments:

  1. ខ្ញុំពិតជាសប្បាយចិត្តនឹងសូមសសើរអស់ពីចិត្តនូវកិរិយាការពារនឹងថែររក្សាយ៉ាងគត់មត់របស់លោកពូ។ ខ្ញុំជាក្មេងក្នុងយុគសម័យនេះដែលជាអ្នក មានវិស័យស្រលាញ់នូវការតាក់តែងនិពន្ធដូចលោកពូដែរនឹងរៀននូវអ្វី ដែលជាព្រលឹងសេសសស់ពីបុរាណកាលរបស់ដែនដីសត្តតិវង្សយើង។ អ្វីដែលខ្ញុំឃើញមាននៅក្នុងទំព័រនេះគឺពិតជាមានតំលៃដល់ការសិក្សា វិស័យនិពន្ធកាព្យរបស់ខ្ញុំណាស់។ អរគុណជាអនេកប្បកានូវការចែក រំលែកនេះ។ ជូនពរលោកពូមានសុខភាពល្អ និងឈ្នះអស់មារសត្រូវ គ្រប់ទិសទី។

    ReplyDelete
  2. អរគុណច្រើនក្មួយប្រុស សម្រាប់ការលើកទឹកចិត្ត!!

    ReplyDelete