Friday, March 2, 2012

បទ «សបាត់សប៉ឹង»

          


កុំប្រព្រឹត្តម៉ាអាភៀនវាញៀនវាញ៉ាម
បានហាមប្រាមញឹកញយដងគួរត្រងគួរត្រាប់
ទើបគេចផុតក្ដីអំពល់ពុំយល់ពុំយ៉ាប់
វាខុសច្បាប់ទុក្ខយូរឆ្នាំជាប់កម្មជាប់កង។

បើជ្រុលហើយចូរឈប់ទៅកុំនៅកុំនឹក
នាំវរវឹកគ្រឿងពុំគួរនាំមួរនាំហ្មង
កើតអាស្រូវដាមដិតដៅញាតិផៅញាតិផង

ខ្មាស់កន្លងត្បិតរូបកូនឱ្យសូន្យឱ្យសាប។


ចំណាំ ៖ ការចាប់ចុងចួន (ខុសពីពាក្យ ១០ ធម្មតាត្រង់៖
សង្កត់សំឡេងលើព្យាង្គ ៣--៨ ។

- ព្យាង្គ ១០ ឃ្លា ១ ចួន ព្យាង្គ​ ៣ ឃ្លា ២ មិនមែនព្យាង្គ​ ​​ ទេ ។
ព្យាង្គ ១០ ឃ្លា ៣ ចួនព្យាង្គ ៣ ឃ្លា ៤ មិនមែនព្យាង្គ ៥ ទេ ។
- និង ព្យាង្គ ៦ ចួន ព្យាង្គ ព្យាង្គ   ផ្ទួន ព្យាង្គ៩,
  ព្យាង្គ៨ រណ្តំ ព្យាង្គ១០។

No comments:

Post a Comment