Thursday, March 1, 2012

បទ «ម្ករខ្ជាក់កែវ»


គិតគូត្រឹះរិះចេះគូគិត
កែច្នៃជីវិតគិតច្នៃកែ
ប្រែប្រាណឧស្សាហ៍ទើបប្រាណប្រែ
ថ្កានថ្កើងហូរហែខ្ពស់ថ្កើងថ្កាន។

ល្ងង់ល្ងិតល្ងង់គិតនឹងល្ងិតល្ងង់
ប្រាណខ្លួនពុំយង់ដល់ខ្លួនប្រាណ
ដានដិតងងិតជាប់ដិតដាន
សក្តិយសមិនបានខានយសសក្តិ។

ចំណាំៈ របៀបសង្កត់សំឡេង  និងចាប់ចុងចួនគោរពតាមបទពាក្យ
៧ ធម្មតា។ បន្ថែមត្រង់ ព្យាង្គ១ ផ្ទួន ព្យាង្គ៧ព្យាង្គ២ ផ្ទួន ព្យាង្គ៦
នៅគ្រប់ឃ្លាទាំងអស់។ 



No comments:

Post a Comment