រ័ត្នន៍ សេនា
អូរបឹងទឹកថ្លាគួរចង់ហែល
គាប់គួរបងសួរអូនឆ្លើយឆ្លង
ស្តីប្រាប់ថាប្រុសបងស្ម័គ្រស្មោះ
ស្ម័គ្រព្រមរួមរក្សរស់និងបង
................................
នឹកកាលគ្រាមួយទៅស្ទូងស្រែ
ស្រែស្ទូងនៅក្បែរក្រោយផ្ទះស្រី
ស្រីផ្ទះប្រក់ស្លឹកទាបជាប់ដី
ដីជាប់ភូមិថ្មីព្រៃបឹងអូរ។
អូរបឹងទឹកថ្លាគួរចង់ហែល
ហែលចង់ក្រវែលភក្ក្រផង់ផូរ
ផូរផង់កួចចិត្តគិតផ្តាច់ប្តូរ
ប្តូរផ្តាច់ពុំដូរផ្លាស់គូគាប់។
គាប់គួរបងសួរអូនឆ្លើយឆ្លង
ឆ្លងឆ្លើយមកបងចងចិត្តជាប់
ជាប់ចិត្តចង់ចរចារៀបរាប់
រាប់រៀបផ្សារភ្ជាប់ផ្គាប់ប្រាប់ស្តី។
ស្តីប្រាប់ថាប្រុសបងស្ម័គ្រស្មោះ
ស្មោះស្ម័គ្រឥតបោះបង់ស្រស់ស្រី
ស្រីស្រស់ឆ្លាស់ឆ្លើយតបវែងខ្លី
ខ្លីវែងសេចក្ដីស្រីព្រមស្ម័គ្រ។
ស្ម័គ្រព្រមរួមរក្សរស់និងបង
បងនឹងឥតហ្មងប៉ងថ្នមថ្នាក់
ថ្នាក់ថ្នមជុំគ្នាមិនបែកបាក់
បាក់បែកក្ដីស្ម័គ្រពីគ្នាឡើយ។
*** ចំណាំៈ ការចាប់ចុងចួន និងសង្កត់សំឡេង គោរពតាមបទ
ពាក្យ
៧ ធម្មតា។ បន្ថែមត្រង៖
- ៦ ឃ្លា មុខផ្ទួន ២ ឃ្លាបន្ទាប់,
៧ ឃ្លា មុខផ្ទួន
១ ឃ្លាបន្ទាប់ គ្រប់ឃ្លា ។
No comments:
Post a Comment