Thursday, March 1, 2012

បទ «កង្កែបលោតលើគោក»


បើនៅបែបនេះបងនឹក
រាល់ព្រឹករះព្រាងរែងព្រួយ
គេងមៃគិតមុំគូមួយ
ចាំជួយចង់ជួបចូលជិត។

បងភ្លឹកបែរភ្លាំងបំភ្លៃ
រំពៃរកពៅរែងពិត
ពេលគេងពុំគាប់ពាសគិត
ចង់នៅចាំនិត្យចួបនាង។

ចំណាំ ៖ ការចាប់ចុងចួន និងសង្កត់សំឡេង \
គោរពតាមបទពាក្យ ៦ បន្ថែមតែ៖
- ១ រណ្តំ ៣ រណ្តំ ៥,

- ២ រណ្តំ ៤ រណ្តំ ៦ នៅគ្រប់ឃ្លាទាំងអស់។





No comments:

Post a Comment