Thursday, March 1, 2012

បទ «វិវិធមាលី»

ខ្លួនតូចទាបល្អិតពិតឧស្សាហ៍
ធ្វើការសស្រាក់ស្រុះស្រួលគ្នា
ភ្លៀងធ្លាក់ត្រជាក់ក្តៅរងារ
រួមកម្លាំងគ្នាពុំដែលទំនេរប្រាណ។

ប្រឹងប្រែងស្វះស្វែងរកចំណី
កកាយរូងដីលំនៅស្ថាន
រួមគ្នាថ្ងៃយប់គ្រប់ៗប្រាណ
សុខសាន្តសត្វល្អិតរស់នៅលើផែនដី។

សូមមានកម្លាំងដូចស្រមោច
មានឫទ្ធិដូចខ្មោចចិត្តដូចស្រី
ទំនឹមទំនៀមបុរាណស្ដី
អត្ថន័យវែងខ្លីមានបកស្រាយរួចហើយ។

 ចំណាំៈ ចាប់ចុងចួនគោរពតាមបទពាក្យ ៧ ធម្មតា​ ។ ខុសត្រង់ៈ
- ឃ្លាទី៤ មាន ៩ ព្យាង្គ គ្រប់ល្បះទាំងអស់, និង
- សង្កត់សំឡេងលើព្យាង្គ ២ និង ៤ នៅឃ្លាទី ១ ទី ២​ ទី ៣

  ឯឃ្លាទី ៤ ត្រូវសង្កត់សំឡេងលើព្យាង្គ ២ និង ៦។ 






No comments:

Post a Comment