មេកាព្យបែបបង្កើតថ្មី
បទ ត្រីពិធព័ន្ធ
(បែប រ័ត្នន៍ សេនា)
រូបកាយរាងកាយកាយមិនទៀង
តែងល្អៀងប្រែល្អៀងល្អៀងប្ដូរផ្លាស់
រូបក្មេងវ័យក្មេងក្មេងប្រែចាស់
រួចប្រាសប្រួលប្រាសប្រាសមរណា។
រូបធម៌នាមធម៌ធម៌ទ្រទ្រង់
ឋិតគង់ថេរគង់គង់ដល់ម៉្លា
ត្រឹមឈ្មោះកេរ្តិ៍ឈ្មោះឈ្មោះនេះណា
បានការឥតការការខ្លួនធ្វើ។
រូបបាត់សូន្យបាត់បាត់ម្ដេចក្ដី
សល់អ្វីនូវអ្វីអ្វីអំពើ
ពុំសូន្យសាបសូន្យសូន្យទង្វើ
ខ្លួនធ្វើធ្លាប់ធ្វើធ្វើកាលរស់។
ចំណាប់ចុងចួន
និងសង្កត់សំឡេង គោរពតាមបទពាក្យ ៧។
បន្ថែមៈ ២ ផ្ទួន
៤ ផ្ទួន ៥ នៅគ្រប់ឃ្លាទាំងអស់។
No comments:
Post a Comment