Thursday, March 1, 2012

បទ «សុក្រទិនវិសាល»



«បន្ថយគ្រោះថ្នាក់ចរាចរ»




ធ្វើដំណើរចេញពីលំនៅ
រាល់ពេលចរាចរទៅមក
ដងផ្លូវនានាតោងនឹកភ្នក
គោរពនិងយកច្បាប់ទើបជា។

រថយន្តម៉ូតូច្រើនស្អេកស្កះ
លោតែប្រហែសបុកប៉ះពារ
បង់ថវិកាពេលវេលា
ខាតទាំងការងាររកកម្រៃ។

បើប្រហែសបាត់ប្រយ័ត្នគង់
សុវត្ថិភាពយូរលង់ថ្ងៃ
បន្ថយគ្រោះថ្នាក់បាក់ជើងដៃ
ឬជីវិតក្ស័យសូន្យអាសា។

ចំណាំៈ ការចាប់ចុងចួន មិនដូចបទពាក្យ ៧ ធម្មតាទេ។
៧ ឃ្លា ១ ចួន ៦ ឃ្លា ២ គ្រប់ល្បះទាំងអស់ មិនចួននឹង
ព្យាង្គ២.៤ ឡើយ។ 

ការសង្កត់សំឡេងៈ សង្កត់លើព្យាង្គ ២--៦។

2 comments:

  1. គំនូសតាង និងអត្ថបទអត់ត្រូវចំណាប់ចួនគានទេម្ចាស់ប្លុក

    ReplyDelete
  2. គំនូសតាង និងអត្ថបទអត់ត្រូវចំណាប់ចួនគានទេម្ចាស់ប្លុក

    ReplyDelete