មេកាព្យបែបបង្កើតថ្មី
«បទ គូអើយ»
រ័ត្នន៍ សេនា
ចិត្តអើយចិត្តប៉ងផ្សងអើយផ្សងពិត
នែបអើយនែបនិត្យរឹតអើយរឹតរួប
ជាក់អើយជាក់ជុំផ្គុំអើយផ្គុំផ្គួប
ច្រើនអើយច្រើនខួបចួបអើយចួបគ្នា។
ស្មោះអើយស្មោះស្ម័គ្រដាក់អើយដាក់ចិត្ត
ថែអើយថែឋិតឥតអើយឥតរា
ថ្ងៃអើយថ្ងៃយប់គ្រប់អើយគ្រប់គ្រា
នៅអើយនៅនាជាអើយជាគូ។
របៀបចាប់ចុងចួន
និងសង្កត់សំឡេង គោរពតាមបទ
ពាក៨
(បន្ទាប់ធម្មតា) បន្ថែមត្រង់៖
ព្យាង្គ១ ផ្ទួន ព្យាង្គ៣,
ព្យាង្គ៥ ផ្ទួន ព្យាង្គ៧, ព្យាង្គ៤
ចួន ព្យាង្គ៥,
«អើយ» នៅព្យាង្គ ២ និង ៦ គ្រប់ឃ្លា
សូមអរគុណ ដែលមានស្នាដៃដ៏ល្អ តើបងប្រុសមានសៀវភៅមេកាព្យរបស់ លោកសាស្ក្រាចារ្យ ឈៀង វិបុល និងរបស់លោកគ្រូសាស្ត្រាចារ្យពេជ្រ ទុំក្រវ៉ិល ។
ReplyDeleteខ្ញុំ៏បាទ ចូសចិត្តអានកំណាព្យណាស់ តែវាពិបាករកឯកសារ សូមបងប្រុសជួយចាករំលែកផង។