Saturday, March 3, 2012

បទ «បន្ទោលកាក»

កង្កែបកូប

ខែប្រាំងរាំងស្ងួត        ទឹកហូររីងហួតស្ងួតហែង
ស្ងៀមមួយកន្លែង     មិនហ៊ានសម្ញែងខាងក្រៅ។
កាយដីធ្វើក្រាំង         លាក់ខ្លួនបំបាំងគុម្ពស្មៅ
គ្មានគេឆាឆៅ             កក់ក្ដៅគ្រប់ពេលវេលា។

សម្ងំស្ងៀមស្ងាត់      មិនដែលហ៊ានស្កាត់ជួបគ្នា
ឬសន្ទនា                 នឹងដៃគូវាម្តងណា។
ទ្រាំអើយអើយទ្រាំ     រង់ចាំទម្រាំវស្សា
ទើបចេញយាត្រា    រួមរ័ក្សស្នេហាមេត្រី។ 


ចំណាប់ចុងចួនៈ
- ៤ ឃ្លា ១ ចួន ៤ ឃ្លា ២ គ្រប់ល្បះ
- ៦ ឃ្លា ២ ចួន ៤ ឃ្លា ៣ ចួន ២ឬ ៤ ឃ្លា ៤
- ៦ ឃ្លា ៤ ល្បះមុខ ចួន ៦ ឃ្លា ២ ចួន  ៤ ឃ្លា ៣
   ចួន ២ឬ ៤ ឃ្លា ៤ ល្បះបន្ត។

សង្កត់សំឡេងៈ
- ឃ្លាទី ១ និងឃ្លាទី ៣ សង្កត់លើព្យាង្គ ២
- ឃ្លាទី ២ និងឃ្លាទី ៤ សង្កត់លើព្យាង្គ ២ និង ៤។ 

No comments:

Post a Comment