Thursday, March 1, 2012

បទ «បថ្យាវត្ត»

   រ័ត្នន៍ សេនា

បក្សាមានស្លាបគង់មានពេលធ្លាក់
ស្នេហាលួចលាក់មានអ្នកដឹងឮ
ដំរីស្បែកក្រាស់ពេលខ្លះគង់ឈឺ
ស្រែករោទិ៍រន្ទឺឮខ្ទរខ្ទារដី។

អំពើដែលធ្វើទោះមិនស្រដី
អ្នកផងប្រុសស្រីយល់ន័យខ្លឹមសារ
វាស្តែងចេញមកតាមកាយវិកា
កិច្ចកលអាត្មាសារជាតិនៃមនុស្ស។

អ្នកប្រាជ្ញាខ្លាំងមោហ៍បាំងលែងលុះ
ភ្លាំងភ្លាត់ជម្រុះជ្រុះខ្លះមិនខាន
កើតមកជាមនុស្សកំហុសជាប់ប្រាណ
ដឹងខុសកែបានទើបហៅប្រពៃ។

ការចាប់ចុងចួនៈ 
- ព្យាង្គ៨ ឃ្លា ១ ចួន ព្យាង្គ៤ ឃ្លា ២
- ព្យាង្គ៨ ឃ្លា ២ ចួន ព្យាង្គ៨ ឃ្លា ៣ ចួន ព្យាង្គ៤ ឃ្លា ៤ 
ល្បះជាមួយគ្នា។ 
- ព្យាង្គ៨ ឃ្លា ៤ ល្បះមុន ចួន ព្យាង្គ៨ឃ្លា ១ ចួន ព្យាង្គ​៤ 
ឃ្លា ២ ល្បះបន្ត។ 
សង្កត់សំឡេងលើព្យាង្គៈ ២ ៤ និង ៦​ ​គ្រប់ឃ្លា។
     

3 comments:

  1. ជំរាប់សួរ
    ខ្ញុំបានពេញចិត្តblogនេះណាស់
    សូមសំណូរពរអោយមានសំលេងសូត្របន្ថែមទៀត
    សូមអរគុណ

    ReplyDelete
    Replies
    1. សុំទោស សេងឃាង ខ្ញុំទើបនឹងឃើញសាររបស់ប្អូន!
      បងកំពុងឆ្លៀតឱកាសនឹងធ្វើជាសម្លេង នូវបទកាព្យរបស់ខ្មែរយើងដែរ។
      តែមិនទាន់មានពេលនៅឡើយ តែបងនឹងព្យាយាមធ្វើ ដើម្បីបានចែកចាយ
      ជាប្រយោជន៍ដល់សង្គមយើង។
      អរគុណ!

      Delete
  2. សូមថ្លែងអំណរគុណដល់លោកគ្រូ ដែលមានស្មារតីខ្ពស់ បានខិតខំ យកអស់កំលាំងកាយកំលាំងចិត្ត ព្យាយាមមិនចេះនឿយហត់ ចងក្រង កត់ត្រាទុកនូវចំណេះដឹង ចំណេះធ្វើដ៏មានប្រយោជន៍សម្រាប់ កូនខ្មែរ ជំនាន់ក្រោយ ឱ្យ ចេះដឹង ចងចាំ​ ស្រលាញ់ រក្សា នូវ វប្បធម៌ខ្មែរ យើង ដែលមានប្រវត្តិដ៏ចំណាស់ យូរលង់មកហើយ ។

    ReplyDelete