Thursday, March 1, 2012

បទ គីង្គក់លបលោត

មេកាព្យបង្កើតថ្មី
បទ «គីង្គក់លបលោត»
(រ័ត្នន៍ សេនា)

ស្នូរទឹកភ្លៀងសំនៀងសំណោក
ខ្យល់បក់បោកសស្រោកសស្រាំ
សៀងដង្ហោយបណ្ដាយបណ្ដាំ
រេរង់ចាំចំណាំចំនួប។

ក្ដីរឭកផ្ដោតនឹកផ្ដោតនិត្យ
ប្រាថ្នាគិតរួមរឹតរួមរួប
រក្សាថែរាប់ខែរាប់ខួប
ស្នេហ៍បង្រួបបានចួបបានចិត្ត។

សេចក្ដីប៉ងបំណងបំណាច់
ជួនពុំស្រេចសម្រេចសម្រិត
ប្រែប្រាសចាករខាករខិត
លាក់បាំងបិទចំណិតចំណែក។

ចំណាប់ចុងចួន និងសង្កត់សំឡេងខុសពីបទពាក្យ ៧៖
ព្យាង្គ ៧ ឃ្លា១ ចួនព្យាង្គ ៣ ឃ្លា២ មិនមែន ព្យាង្គ២ ឬ៤ទេ,
ព្យាង្គ ៧ ឃ្លា៣ ចួនព្យាង្គ ៣ ឃ្លា៤ មិនមែន ព្យាង្គ២ ឬ៤ទេ,
ព្យាង្គ៧ ឃ្លា៤ ល្បះលើ ចួននឹងព្យាង្គ៧ ឃ្លា២ ល្បះបន្ទាប់។
បន្ថែមៈ
ព្យាង្គ៣ ចួនព្យាង្គ៥ គ្រប់ឃ្លា។ ព្យាង្គ ៤ ផ្ទួនព្យាង្គ ៦ គ្រប់ឃ្ល។
ព្យាង្គ៥ រណ្ដំព្យាង្គ៧ គ្រប់ឃ្លាទាងអស់។
សង្កត់សំឡេងនៅលើព្យាង្គ៣ និង៥ មិនមែនព្យាង្គ ២,៤ ទេ។

No comments:

Post a Comment