Saturday, March 3, 2012

បទ «ភុជង្គលីលា»


(ចរាចរ)

គ្រោះថ្នាក់បុកបាក់ប៉ះពារ
រៀងរាល់ទិវា   ឥតគ្រាស្រាកស្រាន្ត។

ប្រហែសរបេះមិនខាន
បង់ភាពសុខសាន្ត   រំខានដល់លាភ។

បើកបរសីលធម៌សុភាព
លៃលកស្ទង់ស្ទាប   ប្រៀបធៀបច្បាប់ល្បឿន។

ស្រវឹងជម្រុញឱ្យលឿន
ចិត្តរិតតែតឿន   ដល់ល្បឿនគ្រោះថ្នាក់។

តោងតែយកចិត្តទុកដាក់
គោរពឥតអាក់   ច្បាប់ចរាចរ។

មួយល្បះមាន ៣ ឃ្លា, ឃ្លាទី១ មាន ៦ ព្យាង្គ,
ឃ្លាទី២ និងឃ្លាទី៣ មាន ៤ ព្យាង្គ

របៀបចាប់ចុងចួនៈ
- ៦ ឃ្លា១ ចួន៤ ឃ្លា ២ ចួន២ ឃ្លា៣ ល្បះជាមួយគ្នា
- ៤ ឃ្លា៣ ល្បះមុខ ចួន៦ ឃ្លា១ ចួ ៤ ឃ្លា២ចួន២
  ឃ្លា៣ ល្បះបន្ត។


ការសង្កត់សំឡេងៈ លើព្យាង្គ ២ និង ៤ គ្រប់ឃ្លា។


No comments:

Post a Comment