Tuesday, November 3, 2015

បទ ទន្សាយទីសទាស បែប រ័ត្នន៍ សេនា



ចងចិត្តឆ្វាក់ ដាក់ចិត្តចង ចំណងស្នេហ៍
ខិតខំថែ ក្បែរខំខិត ទើបស្និទ្ធស្នាល
ស្មោះស្ម័គ្រគ្នា ជាស្ម័គ្រស្មោះ លុះអស់កាល
លាស់លូតដាល ថ្នាលលូតលាស់ ស្នេហ៍ខ្ពស់ថ្កាន ។

ជុំជួបពិត រឹតជួបជុំ ទ្រនំគាប់
នៅនិត្យជាប់ រាប់និត្យនៅ តទៅបាន
ស្នាមស្នេហា ចារស្នាមស្នេហ៍ ឥតបែរខាន
កៀកកើយប្រាណ បានកៀកើយ ល្ហែល្ហើយចិត្ត ។

* របៀបសរសេរៈ
ចំណាប់ចុងចួន និងសង្កត់សំឡេង (លើកដាក់សំឡេង) គោរពទៅតាមបទពាក្យ ៩ ធម្មតា។ បន្ថែមនៅត្រង់៖

          - ព្យាង្គ ៣ ចួនព្យាង្គ ៤, ព្យាង្គ ៦ ចួនព្យាង្គ ៨
          - ព្យាង្គ ១ ផ្ទួនព្យាង្គ ៦, ព្យាង្គ ២ ផ្ទួនព្យាង្គ ៥, និង
          - ព្យាង្គ ១ រណ្ដំព្យាង្គ ២, ព្យាង្គ ៥ រណ្ដំព្យាង្គ៦ នៅគ្រប់ឃ្លានៃល្បះទាំងអស់។



          (១) ការតែងបែបថ្មីច្នៃចេញពីបទដើមនេះ ក្រៅអំពីការផ្ដោតអត្ថន័យនៃ​«ឈ្មោះ» មេកាព្យ ក៏មានការសិក្សា និងសង្កេតមើលទៅលើដំណើរសម្មភាព របស់ទន្សាយ​ផងដែរ និងធ្វើការផ្សំបញ្ចូលគ្នា ហើយបង្កើតចេញមក ។

No comments:

Post a Comment