ដោយ រ័ត្នន៍ សេនា
ចំណេះដឹងមិនអាចរៀនចប់អស់
គង់នៅខ្វះចន្លោះសព្វកន្លែង
មួយជីវិតទោះប្រឹងរៀនជាក់ស្ដែង
ខំស្វះស្វែងយ៉ាងណាគង់សេសសល់។
ការស្រាវជ្រាវរុករកមកសិក្សា
ក្រៅសាលាប្រាជ្ញាក៏បានដល់
ភាពស្រពិចស្រពិលមន្ទិលឆ្ងល់
បានរសាយចម្ងល់ក្នុងពេលហ្នឹង។
អានសៀវភៅឯកសារឱ្យបានច្រើន
នឹងអាចកើនចំណេះការយល់ដឹង
ចេះពីរៀនទ្រព្យមានបានដោយប្រឹង
ខុសព្រោះខឹងសុខសាន្តត្បិតចិត្តស្ងប់។
ចំណាប់ចុងចួនៈ
ព្យាង្គ៨
ឃ្លា ១ ចួន ព្យាង្គ៣ ឬព្យាង្គ៥ ឃ្លា ២ គ្រប់ល្បះទាំងអស់។
ព្យាង្គ៨ ឃ្លា ២ ចួន ព្យាង្គ៨
ឃ្លា ៣ ចួន ព្យាង្គ៣ ឬព្យាង្គ៥ ឃ្លា ៤។
ព្យាង្គ៨
ឃ្លា ៤ ល្បះមុខ ចួន ព្យាង្គ៨ ឃ្លា ២ ចួន ព្យាង្គ៨ ឃ្លា ៣
ចួន ព្យាង្គ២ ឬព្យាង្គ៤
ឃ្លា ៤ ល្បះ ២។
ការសង្កត់សំឡេងៈ
សង្កត់សំឡេងលើព្យាង្គ ៣ និង ៥ គ្រប់ឃ្លា។
No comments:
Post a Comment