រត្ន័ន៍
សេនា
ព្រលឹមធ្លាក់អ័ព្ទរសាប់ចិត្ត
ចិត្តមិនស្រួលដ្បិតគិតខ្វាយខ្វល់
ខ្វល់គ្រប់រឿងរ៉ាវដែលសេសសល់
សល់កើតច្របល់យល់មិនអស់។
អស់គ្មានសល់អ្វីសល់តែទុក្ខ
ទុក្ខរួមរិតរុកពុំស្រាកសោះ
សោះសូន្យរារាំងបិទបាំងអស់
អស់គួរស្រណោះខ្សោះខ្លឹមសារ។
ចិត្តមិនស្រួលដ្បិតគិតខ្វាយខ្វល់
ខ្វល់គ្រប់រឿងរ៉ាវដែលសេសសល់
សល់កើតច្របល់យល់មិនអស់។
អស់គ្មានសល់អ្វីសល់តែទុក្ខ
ទុក្ខរួមរិតរុកពុំស្រាកសោះ
សោះសូន្យរារាំងបិទបាំងអស់
អស់គួរស្រណោះខ្សោះខ្លឹមសារ។
ចំណាំៈ
របៀបសង្កត់សំឡេង និងចាប់ចុងចួនគោរពតាមបទពាក្យ ៧ ធម្មតា។
បន្ថែមត្រង់ យកព្យាង្គចុងឃ្លា
ទៅធ្វើជាព្យាង្គដើមឃ្លាមួយទៀតគ្រប់
ឃ្លាទាំងអស់។
សូមគោរពលោក រ័ត្ន សេនា
ReplyDeleteខ្ញុំសូមសរសើរដោយស្មោះចំពោះលោក ដែលមានទេព្យកោសល្យ និង ចំណាយពេលវេលាដ៏តិចតួច បំផុតក្រៅពីការការពារដឹកដីដែលមានតំលៃស្មើជីវិត រៀបរៀង ប្រមែប្រមូល ចងក្រង នូវពាក្យកាព្យ និង និពន្ធជាកំណាព្យ បានយ៉ាងល្អ។ ខ្ញុំសូមលើកទឹកចិត្តលោក អោយបន្តចងក្រងនិងសរសេរជាកំណាព្យល្អៗជាច្រើនទៀតដើម្បីទុកជាកេរ្ត៍មរតកដល់កូនខ្មែរជំនាន់ក្រោយបានរៀនសូត្របន្ត។
ក្នុងនោះដែរខ្ញុំសំនូមពរអោយលោក Post បន្ថែមជាសំលេងនៅគ្រប់មេកាព្យនីមួយៗ ទុកជាទុនអោយអ្នកសិក្សាបានស្វែងយល់បន្ថែមទៀត និង ដើម្បីអោយBlog របស់លោកកាន់តែមានប្រជាប្រិយភាពថែមទៀត។
សូមជូនពរអោយលោកមានសុខភាពល្អ ដើម្បីបន្តការពារបូរណភាពទឹកដីខ្មែរអោយបានគង់វង្ស។
ពីខ្ញុំ ហួត ស៊ាងហៃ
Tel: 015 96 63 63
email: seang_hay2004@yahoo.com
អរគុណ ស៊ាងហៃ សម្រាប់ការគាំទ្រ និងលើកទឹកចិត្តរូបខ្ញុំ!
ReplyDeleteខ្ញុំនឹងព្យាយាមបំពេញនូវតាមតម្រូវការរបស់បងប្អូនទាំងអស់!
សូមអរគុណ!
This comment has been removed by the author.
ReplyDeleteសូមលោកពូជួយតៃងបទគោព័ទ្ធស្នឹងនេះផង ប្រធានបទៈទំនៀមទម្លាប់ខ្មែរមួយចំនួន ។ ខ្ញុំគាំទ្រដោយក្តីស្រលាញ់ ៕
ReplyDelete