រ័ត្នន៍
សេនា
ព្រហាមថ្ងៃរះ បោសសំអាតផ្ទះ ចាស់ថាសិរី
ទំនៀមបុរាណ លោកបានស្រដី ឱ្យជនប្រុសស្រី
ចាំគ្រប់អាត្មា។
ថ្ងៃខ្ពស់បានធ្វើ មិនជាអំពើ ខុសច្បាប់មាត្រា
តែញាតិជិតខាង
គេពោលវាចា ថាយីអើ!អា!
ស្ពឹកស្រពន់ម្លេះ?។
បទកាកគតិ ១ល្បះ មាន ៧ ឃ្លា, ១ ឃ្លា មាន ៤ ព្យាង្គ។
ចំណាប់ចុងចួនៈ
- ព្យាង្គ ៤ ឃ្លា ១ ចួន ព្យាង្គ ៤ ឃ្លា ២ គ្រប់ល្បះទាំអស់។
ព្យាង្គ ៤ ឃ្លា ៣ ចួន ព្យាង្គ ៤ ឃ្លា ៥ ចួន ព្យាង្គ ៤
ឃ្លា ៦ ល្បះជាមួយគ្នា។
ឃ្លា ៦ ល្បះជាមួយគ្នា។
- ព្យាង្គ ៤ ឃ្លា ៧ ល្បះមុខ ចួន ព្យាង្គ ៤ ឃ្លា ៣ ចួន
ព្យាង្គ ៤ ឃ្លា ៥ ចួន ព្យាង្គ ៤ ឃ្លា ៦ ល្បះបន្ត។
ព្យាង្គ ៤ ឃ្លា ៥ ចួន ព្យាង្គ ៤ ឃ្លា ៦ ល្បះបន្ត។
ការសង្កត់សម្លេងៈ
សង្កត់សម្លេងលើព្យាង្គ ២ និង ៤ គ្រប់ឃ្លា។
ខ្ញុំសូមសរសើរស្នាដៃរបង រៀបចំបានល្អ និង មានប្រយោជន៍ណាស់សំរាប់ខ្មែរ ឲ្យស្គាល់និងចេះតាក់តែងកាព្យខ្មែរ តែប្អូនសូមសំណូមពរឲ្យបងបន្ថែមនូវ៖ បរិយាកាសនៃកាព្យនិមួយៗ ងាយស្រួលឲ្យខ្ញុំនិង អ្នកដទៃយល់ច្បាស់ថាបរិយាកាសណា តែងបទអ្វី។
ReplyDeleteអរគុណប្អូនប្រុសណាស់ ដែលបានឲ្យយោបល់ដ៏ល្អនេះ។
Deleteបងនឹងព្យាយាមបើមានឱកាស!!
ជំរាប់សួរលោកពូ!
ReplyDeleteខ្ញុំមានសំណួរមួយសូមសួរថា ហេតុអ្វីបានជាអត្ថបទដែលខ្ញុំសរសេរក្នុងប្លុកចេះតែ រត់មិន ស្មើរជួរគ្នាចឹង? សង្ឃឹមថាពូមានវិធីអាចជួយខ្ញុំបាន។ អរគុណពូជាមុន
គឺត្រូវសាកល្បងគិតប្រវែងបន្ទាត់ក្នុងប្លក់ឲ្យហើយ
Deleteរូចទៅកាត់បន្ទាត់តាមក្នុង word ហើយគម្លាតបន្ទាត់
ក៏ខុសគ្នាដែរ ក្នុង word ត្រូវយក 2.0 ពេលយកមកដាក់
ក្នុងប្លក់ គឺស្មើនឹង 1.0 cm។
នេះគ្មានក្បួនខ្នាតទេ ខេមរិន្ទ គឺពូចេះតែធ្វើៗទៅទេ។