Monday, January 28, 2019

បទ «កណ្ដៀងលាស់»


មេកាព្យបែបបង្កើតថ្មី (និពន្ធៈ រ័ត្នន៍ សេនា)

ដើមឆ្នាំចាំស្នេហ៍ក្បែរដើមស្នាយ
នឿយណាយកាយចិត្តដ្បិតខ័ណ្ឌចែក
កំហឹងខឹងស្អប់ចប់លុះស្អែក
បាក់បែកហែកប្រេះឆេះរោលប្រាណ។

វេរាពៀរកម្មចាំប្រាកដ
កំណត់បត់បែរប្រែប្រួលបាន
ជួនជួបរួបស្ម័គ្របាក់ស្មោះស្មាន
ជួនភ្លាត់ព្រាត់ស្ថានខានបានស្ថិត។
..................
* ការចាប់ចុងចួន និងសង្កត់សំឡេង គោរពទៅតាមបទពាក្យ៧។ បន្ថែមនៅត្រង់៖
- ព្យាង្គ២ចួនព្យាង្គ៣, ព្យាង្គ៤ចួនព្យាង្គ៥ គ្រប់ឃ្លាទាំងអស់, និង
- ព្យាង្គ៤ រណ្ដំព្យាង្គ៧ គ្រប់ឃ្លាទាំងអស់។
(បានចាត់បញ្ចូលក្នុងបញ្ជីសម្រាប់ការបោះពុម្ពសៀវភៅលើកក្រោយ និងក៏បានដាក់ចូលទៅក្នុង Blogspot ភូមិកាព្យផងដែរ)!។