Friday, March 2, 2012

បទ «ត្រឡាចឡើងទ្រើង»

ដោយៈរ័ត្នន៍ សេនា


ស្រីចំណាប់ ស្រាប់ចំណង បងប៉ងលើស្រី
ស្រស់ពិសី ស្រីពិសេស ម្លេះទេស្រីស្រស់
អស់ពីចិត្ត ឥតពិចៃ ថ្លៃល្អទាំងអស់
ចួបសម្រស់ ចោះសម្រើប ស្រើបស្រាលពេលចួប។

ជួនជាគាប់ ជាប់ជាគូ ស៊ូចង់ជាប់ជួន
ជួបនឹងនួន ជួននឹងនាង កៀងឲ្យបានជួប
រួបរួមជាក់ រក្សរួមជិត គិតការរួមរួប
ជាច្រើនខួប ជួបច្រើនខែ ស្នេហ៍បានសុខជា។

ចំណាំ  
ការចាប់ចុងចួន (ខុស) ពីបទពាក្យ ១០ ធម្មតាត្រង់ 
-  ១០ ឃ្លា ១ ចួន៣ ឃ្លា ២ មិនមែនចួន ៥ ទេ,
-  ១០ ឃ្លា ៣ ចួន ៣ ឃ្លា ៤ មិនមែនចួន ៥ ទេ
-  ១ ផ្ទួន ១០, ២ ផ្ទួន ,
-  ១ រណ្តំ៤,ព្យាង្គ ៣ រណ្ដំ ៦


សង្កត់សំឡេងលើព្យាង្គ ៣- 




No comments:

Post a Comment