រត្ន័ន៍
សេនា
ដុះដេរដាសដុះច្រើនណាស់មានខ្ចីចាស់
ឱដើមត្នោត
ដូចគេដោតមានទេរចោតដើមប៉ុនប៉ោត ឱដើមត្នោត
ពីយូរលង់តពូជពង្សឋិតគង់វង្ស
ឱដើមត្នោត
ទីចំណោតខ្ពស់ទាបសោតសម្លឹងផ្ដោត ឱដើមត្នោត។
ដុះរៀងរាល់ទុកសម្គាល់ជាបន្ទាល់
ឱដើមត្នោត
ត្រូវគិតផ្តោតកុំគិតឆោតមានប្រមោទ(១) ឱដើមត្នោត
ថែរក្សាកុំប្រហារកាប់គាស់ឆ្ការ
ឱដើមត្នោត
បើច្រឡោតបែបតូងតោត(២) មិនបានកោត ឱដើមត្នោត។
មិនហត់ដាំរក្សាចាំអស់រាប់ឆ្នាំ ឱដើមត្នោត
មានពិសោធន៍បោះគ្រាប់ផ្លោតគ្រាប់នោះសោត ឱដើមត្នោត
នៅតែដុះកូនច្រូងច្រុះមិនបណ្តុះ
ឱដើមត្នោត
ដុះក្រឡោតដូចដើរដោតមូលដូចផ្សោត ឱដើមត្នោត។
(១) ប្រមោទ = សេចក្តីពេញចិត្ត។
(២) តូងតោត = មកពីពាក្យថា តោតតូង, ជាពាក្យសម្រាប់ប្រើ
ជាមួយពាក្យច្រឡោត ច្រឡោតតោតតូង។
ចំណាំៈ ការចាប់ចុងចួន មិនដូចបទពាក្យ១២ ធម្មតាទេត្រង់ៈ
ព្យាង្គ១២ ឃ្លា១ ចួន ព្យាង្គ៣ ឃ្លា២ មិនមែនព្យាង្គ ៦ ទេ, ព្យាង្គ១២
ឃ្លា៣ ចួនព្យាង្គ ៣ ឃ្លា៤ មិនមែនព្យាង្គ ៦ ទេ ។
ព្យាង្គ ៣ ចួនព្យាង្គ ៦ ចួនព្យាង្គ ៩ គ្រប់ឃ្លាទាំងអស់។
ឱ!ភូមិកាព្យ
បទពាក្យ ១២ «បែបនាគពេនបើកពពា»!!
នឹកអើយនឹកល្ងាចយប់ព្រឹកសែនរឭក ឱ!ភូមិកាព្យ
នឹកកំណាព្យនឹកសត្វស្លាបលលកចាប ឱ!ភូមិកាព្យ
បែកច្រើនថ្ងៃដេកស្រមៃនឹកអាល័យ ឱ!ភូមិកាព្យ
ទោះដុនដាបអង្គុយស្ងាបខំតែងកាព្យ ឱ!ភូមិកាព្យ។
ទោះដុនដាបអង្គុយស្ងាបខំតែងកាព្យ ឱ!ភូមិកាព្យ។
ឃ្លាតកាយាទៅធ្វើការក្នុងព្រឹក្សា ឱ!ភូមិកាព្យ
ចង់សាស័ព្ទពាក្យរ៉ាយរ៉ាប់រៀបរាប់ប្រាប់ ឱ!ភូមិកាព្យ
សែនយ៉ាប់ចិត្តអ៊ិនធឺណិតជួនបើកបិទ ឱ!ភូមិកាព្យ
មានតែក្រាបប្រះដេកស្បាបអត់តែងកាព្យ ឱ!ភូមិកាព្យ។
This comment has been removed by a blog administrator.
ReplyDeleteThis comment has been removed by the author.
DeleteThis comment has been removed by the author.
ReplyDelete