ស្នេហ៍ដក់ដាម ស្នាមដុះដិត ឥតអល់អាក់
ចិត្តជាក់ស្ម័គ្រ ចាក់ជាប់ស្មោះ
ប្រស់ប្របប្រាណ
ក្បែរនឹងអូន ក្បូននាំឱ្យ សោយសុខសាន្ត
ប្រែរំខាន ប្រាណរខិត ឥតអែបអង្គ ។
កម្មឲ្យប្រែ កែអូនប្រាស ច្រាសច្រួលច្រាល
កើតត្រអាល កាលត្រេកអរ ចរចើកចង់
ហក់ចេញក្រៅ ហៅចូលក្រោល បោលបោះបង់
ចិត្តលែងត្រង់ ចង់លាត្រើយ ហើយហោះហើរ ។
* ការចាប់ចុងចួន
និងសង្កត់សំឡេង គោរពទៅតាមបទពាក្យ ៩ បន្ថែមនៅត្រង់៖
- ព្យាង្គ១
រណ្ដំព្យាង្គ៤
- ព្យាង្គ២
រណ្ដំព្យាង្គ៥
- ព្យាង្គ៣
រណ្ដំព្យាង្គ៦
- ព្យាង្គ៧
រណ្ដំព្យាង្គ៨ រណ្ដំព្យាង្គ៩, និង
- ព្យាង្គ៣
ចួនព្យាង្គ៤, ព្យាង្គ៦ ចួនព្យាង្គ៧ នៅគ្រប់ឃ្លានៃល្បះទាំងអស់ ។
* បញ្ជាក់ៈ ការនិពន្ធរបៀបសរសេរ និងគំនូសតាងបទ រមាំងបើកបាស តាមបែបថ្មី
ក្នុងទីនេះគឺការច្នៃប្រឌិតទៅតាមតម្រុយខ្លះៗ ដែលមានបន្សល់ដានទុកមក
(មាននៅក្នុងវចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត) ៖
១ - បាស មានន័យមួយយ៉ាងថាៈ អន្ទាក់; ចំណង,
រមាំងបើកអន្ទាក់ ឬរមាំងដោះអន្ទាក់ ។ ឈ្មោះស្នៀតឬល្បិចគុនមួយប្រភេទ ឬល្បិចដោះកុន,
ដោះចំណោមមួយប្រភេទ
សម្រាប់បញ្ចេញប្រើដោះខ្លួនក្នុងវេលាដែលជាប់កុន ឬជាប់ចំណោមយ៉ាងមមាញឹក : ស្នៀតរមាំងបើកបាស
(ចំណេះឬល្បិចខ្មែរក្នុងសម័យបុរាណ) ។ រមាំងបើកបាស អាចឱ្យន័យ(ក្រៅពីឈ្មោះគុន)បានថា
រមាំងរើខ្លួន, ដោះខ្លួនឱ្យរួចផុតពីអន្ទាក់ព្រាន
អ៊ីចឹងការនិពន្ធមេកាព្យបែបថ្មីក្នុងទីនេះ ក៏គិតគូរខ្ពស់ផងដែរលើអត្ថន័យរបស់វា ។
២ - បាស ជាឈ្មោះកាព្យមួយបែបជាពាក្យ ៩ មានចួនរណ្តំបីៗម៉ាត់ លោតៗតាមសង្កាត់,
ក្នុងមួយបទមាន ៤ បាទ គឺបួនៗឃ្លា (រួមជា ៣៦ ម៉ាត់), ។ ចំណុចទី២នេះ ក៏សំខាន់ណាស់ដែរ
សម្រាប់យកមកបញ្ចូលក្នុងការនិពន្ធមេកាព្យនេះ ។
នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន
ណាត មានឱ្យជាឧទាហរណ៍មួយល្បះទៀតផង ប៉ុន្តែតាមការសង្កេត ល្បះនោះជាបទពាក្យ ៩
ធម្មតាប៉ុណ្ណោះ មិនមែនជារមាំងបើកបាសនោះទេ។
No comments:
Post a Comment