-ទឹកភ្លៀងជន់ជោរកើតជា
ជំ-
នន់ កើនឡើងធំនាំ អន្តៈ-
រាយ ដល់ដំណាំរបស់ កៈ-
សិករ ច្បាស់ជាក់ជាជួប វេ-។
- ទនា ព្រោះដើមស្រូវត្រូវ រ-
លួយ លិចវឹកវរយូរកាល ពេ-
លា ទុក្ខលំបាកដូចកម្ម វេ-
រា មិនស្រួលទេទម្រាំ ប្រ-។
- សើរ
ពេលទឹកស្រកចុះដូច ធម្ម-
តា ពុំគគ្រាំលែង អន្ដរ-
ធាន ស្រែចម្ការទឹកមិន ល្ហ-
ល្ហាច អាចបន្តដាំដុះ ដំ-។
- ណាំ........
ចំណាំៈ របៀបចាប់ចុងចួន និងសង្កត់សំឡេង គោរពតាម
បទពាក្យ ៧ធម្មតា។ បន្ថែមនៅត្រង់ៈ យកពាក្យដែលមានច្រើន
ព្យាង្គកាត់ជាពីរសង្កាត់, មួយសង្កាត់ ធ្វើជាព្យាង្គចុងឃ្លា
មួយមួយសង្កាត់ទៀត យកទៅធ្វើជាព្យាង្គដើមនៃឃ្លាបន្ទាប់ទៀត។
ចូរកត់សម្គាល់៖
១ -
ពាក្យដែលយកមកចែកជាសង្កាត់ គឺ «១ពាក្យ = ពីរ ឬ
ច្រើនព្យាង្គ»(ឧទា. ចរណៃ, ពិសី, សមរភូមិ, ធរណី, សកម្មភាព,
ឱរា ជាដើម....)។ ពាក្យខ្លះ ពីរព្យាង្គស្មើនឹងពីរពាក្យ ប៉ុន្តែបូកគ្នា
ច្រើនព្យាង្គ»(ឧទា. ចរណៃ, ពិសី, សមរភូមិ, ធរណី, សកម្មភាព,
ឱរា ជាដើម....)។ ពាក្យខ្លះ ពីរព្យាង្គស្មើនឹងពីរពាក្យ ប៉ុន្តែបូកគ្នា
មានន័យតែមួយពាក្យ
ក៏អាចយកមកចែកសង្កាត់បានដែរៈ
ថ្លើមថ្លៃ, ការងារ,
ឆោមឆើត, រៀមរ៉ា ជាដើម...។ ដែលមិន
អាចយកមកប្រើបានប្រភេទដូចជា
អូនបង, ប្រុសថ្លៃ, អូនស្រី,
ចិត្តថ្លើម ជាដើម...។
អាចយកបានៈ
បងសែនស្នេហាព្រលឹង ថ្លៃ-
ថ្លើម ចិត្តចរណៃធ្វើជា គូ-
គាប់ រហូតទៅគ្មានថ្ងៃ ប្ដូរ-
ផ្លាស់ បែកចិត្តស្មូរដ៏រាបត រៀង-។
- ទៅ.....
ថ្លើម ចិត្តចរណៃធ្វើជា គូ-
គាប់ រហូតទៅគ្មានថ្ងៃ ប្ដូរ-
ផ្លាស់ បែកចិត្តស្មូរដ៏រាបត រៀង-។
- ទៅ.....
២ - កាព្យបែប «យត្តិភ័ង្គ»
បើទាស់ជាយកបទអ្វី ឬបទពាក្យប៉ុន្មាន
មកសសេរក៏ដោយ គឺមួយឃ្លាត្រូវកាត់ជាពីរសង្កាត់ជានិច្ច មានល្បះ
ឬឃ្លាច្រើនយ៉ាងណាក៏ដោយ (មិនអាចរំលងការចែកសង្កាត់នៃឃ្លា
ណាមួយបានឡើយ)។
មកសសេរក៏ដោយ គឺមួយឃ្លាត្រូវកាត់ជាពីរសង្កាត់ជានិច្ច មានល្បះ
ឬឃ្លាច្រើនយ៉ាងណាក៏ដោយ (មិនអាចរំលងការចែកសង្កាត់នៃឃ្លា
ណាមួយបានឡើយ)។
ក្នុងចិត្តត្រេកអរព្រោះឃើញព -
-ពកខ្មៅហោះមក៍វានឹងទំ-(១)
-លាក់ព្រះភិរុណបំបាត់គំ -
-នុំឲ្យរលំរលាយកំ-(២)។
-ដៅដែលក្តៅខ្លាំងថែមទាំងស្អុះ-
-ស្អាប់ពិបាករស់ព្រោះតែកំ-
-ដៅដុតកម្លោចស្ទើរខ្លោចក្រំ-
-ក្រៀមសែនទុក្ខធំពុំបានល្ហែ-។ល្ហើយ
(១) ទម្លាក់, (២) កម្តៅ
No comments:
Post a Comment