Thursday, March 1, 2012

បទ «ត្រីពិធព័ន្ធ» (អ.ស)

                     (បែប លោកសាស្ត្រាចារ្យ អៀង សាយ)

បើមិនចេះធ្វើចេះអត់ចេះទេ
គួរខំរេរិៈរេគ្នេររេរឹត
ឆ្ងល់ត្រូវសួរចេះសួរសាកសួរគិត
ដឹងការពិតចេះពិតគឺពិតជា....

គេថារៀនគឺរៀនហើយរៀនទៀត
រៀនមិនឃ្លាតឃ្លៀងឃ្លាតបែរឃ្លាតឃ្លា
ទើបចេះចាំនៅចាំចងចាំវា
ចាំគ្រប់គ្រារាល់គ្រាគ្មានគ្រាភ្លេច។

ចំណាំៈ ការចាប់ចុងចួន និងសង្កត់សំឡេងគោរពតាមបទពាក្យ ៨ ។
ប្លែកតែ ព្យាង្គ៣ ផ្ទួន ព្យាង្គ៥ ផ្ទួនព្យាង្គ៧ គ្រប់ឃ្លានៃល្បះទាំងអស់។


No comments:

Post a Comment