ពាក្យពេជន៍ពៅដៅដោយដាមស្នាមស្នេហ៍ស្នង
មិនមានហ្មងបងបីបាច់ស្រេចស្រុះស្រួល
សាសងសព្ទប្រាប់ប្រិមប្រិយក្តីក្តុកក្តួល
ឆាបឆេះឆួលស្រួលស្រស់ស្រាយកាយកៀកកិត។
ឱសឱអូនសូន្យសាបសោះបោះបង់បាត់
កើតកម្មកាត់ផាត់ផើតផាយឆ្ងាយឆ្ងាញ់ឆ្ងិត
បែកបាក់បានប្រាណប្រួលប្រែស្នេហ៍ស្នាមស្និទ្ធ
ផ្ដេកផ្ដួលផ្ដិតឋិតថើបថែបែរបាត់បង់។
ការចាប់ចុងចួន និងសង្កត់សំឡេង គោរពតាម
ការចាប់ចុងចួន និងសង្កត់សំឡេង គោរពតាម
បទពាក្យ ៩ បន្ថែមតែ៖
- ១ រណ្តំ ២ រណ្តំ ៣, ៤
រណ្តំ ៥ រណ្តំ ៦, ៧
រណ្តំ ៨ រណ្តំ ៩,
- ៣ ចួន ៤, ៦ ចួន ៧ នៅគ្រប់ឃ្លាទាំងអស់។
good job
ReplyDeletethanks for your creative poem
ReplyDelete