សួស្តិ៍សុខសុសសាយស័ក្តិសមសិទ្ធ
ចូលចិត្តចរចាចាត់ចែងចង
ល្អល្អាច់ល្អិតល្អន់ល្អូកល្អិនល្អង
សាកសួរសាសងសឹងសុខសាន្ត។
មៀងមើលមូលមិត្តមិនមួហ្មង
ដៀមដាមដាក់ដងដក់ដិតដាន
ប្រិតប្រៀងប្រុងប្រៀបប្រឹងប្រែងប្រាណ
សេសសល់សុខសាន្តសែនស័ក្កិសម។
ស្មត់ស្មៀនស្មើស្មាស្ម័គ្រស្មោះស្មាន
ខកខានខាងខូចខុសខឹងខំ
ចូរចេះចាត់ចែងចិត្តចួនចំ
ដូចដំដុំដែកដុតដល់ដៅ។
ចំណាំៈ
របៀបសង្កត់សំឡេង និងចាប់ចុងចួនគោរពតាមបទពាក្យ ៧ ធម្មតា។
បន្ថែមត្រង់ (១ រណ្តំ ២ រណ្តំ ៣ រណ្តំ ៤ រណ្តំ ៥
រណ្តំ ៦ រណ្តំ ៧)
No comments:
Post a Comment