កូនល្អ សិស្សល្អ ...
ម៉ែឪស្ដីកូនប្រុសស្រី ត្រូវត្រងត្រាប់
ទទួលស្ដាប់ពាក្យប្រដៅ កុំកោងកាច
ចេះគោរពប្រណិប័តន៍ ខ្លួនខ្លបខ្លាច
កុំអង់អាចកាចព្រហើន ផ្គើនផ្គូផ្គង។
គ្រូទូន្មានបង្រៀនរាល់ កលកិច្ចការ
ក្បួនសាស្ត្រាគំនិតផ្ចង់ រង់រ៉ាប់រង
ខំរៀនសូត្ររហូតចេះ គ្រាន់គ្រប់គ្រង
ជាគន្លងក្នុងជីវិត ឥតអាប់អួ។
កុំគេចវេះចចេសដើរ អើអញឯង
គេចសម្បែងលែងចូលថ្នាក់ ជាប់ជុំជួរ
នឹងមិត្តភក្តិធ្លាក់អបាយ មោះហ្មងមួ
អាប់ទាំងគ្រួព្រោះពុំត្រាប់ ស្ដាប់ស្ដែងស្ដី។
ខ្លួននៅក្មេងតោងស្វះស្វែង រិះរករៀន
នឹងកើតមានចំណេះដឹង ប្រាជ្ញប្រិមប្រិយ
ពុំដូច្នោះទៅថ្ងៃមុខ អាប់អត់អី
សព្វអ្វីៗប្រាថ្នាចង់ បែរបង់បាត់។
ចំណាំ ៖ ការចាប់ចុងចួន និងសង្កត់សំឡេង គោរពតាមបទពាក្យ ៩
បន្ថែមតែ ៧ រណ្តំ ៨ រណ្តំ ៩
នៅគ្រប់ឃ្លាទាំងអស់។
កូនល្អ សិស្សល្អ ...
ម៉ែឪស្ដីកូនប្រុសស្រី ត្រូវត្រងត្រាប់
ទទួលស្ដាប់ពាក្យប្រដៅ កុំកោងកាច
ចេះគោរពប្រណិប័តន៍ ខ្លួនខ្លបខ្លាច
កុំអង់អាចកាចព្រហើន ផ្គើនផ្គូផ្គង។
គ្រូទូន្មានបង្រៀនរាល់ កលកិច្ចការ
ក្បួនសាស្ត្រាគំនិតផ្ចង់ រង់រ៉ាប់រង
ខំរៀនសូត្ររហូតចេះ គ្រាន់គ្រប់គ្រង
ជាគន្លងក្នុងជីវិត ឥតអាប់អួ។
កុំគេចវេះចចេសដើរ អើអញឯង
គេចសម្បែងលែងចូលថ្នាក់ ជាប់ជុំជួរ
នឹងមិត្តភក្តិធ្លាក់អបាយ មោះហ្មងមួ
អាប់ទាំងគ្រួព្រោះពុំត្រាប់ ស្ដាប់ស្ដែងស្ដី។
ខ្លួននៅក្មេងតោងស្វះស្វែង រិះរករៀន
នឹងកើតមានចំណេះដឹង ប្រាជ្ញប្រិមប្រិយ
ពុំដូច្នោះទៅថ្ងៃមុខ អាប់អត់អី
សព្វអ្វីៗប្រាថ្នាចង់ បែរបង់បាត់។
ចំណាំ ៖ ការចាប់ចុងចួន និងសង្កត់សំឡេង គោរពតាមបទពាក្យ ៩
បន្ថែមតែ ៧ រណ្តំ ៨ រណ្តំ ៩
នៅគ្រប់ឃ្លាទាំងអស់។
សឹង្ហតោលេងកន្ទុយ
សែនរីករាយព្រោះបានឮ ពាក្យពេជន៍ពិត
រួមគំនិតពោលសាស័ព្ទ ផ្តាំផ្តោះផ្តង
ក្នុងភូមិកាព្យឮតែពាក្យ ឆ្លើយឆ្លាស់ឆ្លង
ពោលឌឺដងលឡែបខាប ផ្ទប់ផ្ទញ់ផ្ទាល់ ។
លើកស្ទួយកាព្យកុំឲ្យបាត់ សាបសូន្យសោះ
រុករាវច្រោះរៀនតាក់តែង រៀបរៀងរាល់
លំបាកស្រួលព្យាយាមកុំ ទើសទាក់ទាល់
អស់អំពល់បានចំណេះ ចេះចងចាំ។
No comments:
Post a Comment