មេកាព្យបែបបង្កើតថ្មី
បទ គូគាប់ដើម
(រ័ត្នន៍ សេនា)
(រ័ត្នន៍ សេនា)
តក់ៗ ស្ដាប់តំណក់ទឹក
នឹកៗ
ភ្លេចភ្លាំងស្មារតី
ប្លុងៗ ដូចភ្លើងរាត្រី
ថ្មីៗ
អនុស្សាវរីយ៍។
ធ្មេចៗ បំភ្លេចរឿងររ៉ាវ
ប្រាវៗ បាក់បែកខ្ទេចខ្ទី
ប្រូងៗ ធ្លាក់ក្នុងវារី
មីរៗ ដូចមេឃងងិត។
វូៗ
ខ្យល់បក់បោកផាត់
សាត់ៗ ខានបាននែបនិត្យ
សូន្យៗ ខុសពីការគិត
ពិតៗ ប្រែជាក្លែងក្លាយ។
អ្វីៗ
មិនទៀតទាត់ឡើយ
ស្បើយៗ ទុក្ខខិតជិតកាយ
យំៗ
ប្រែសើចសប្បាយ
ឆ្ងាយៗ ក៏ចួនជាជិត។
រៀបចាប់ចុងចួន
និងសង្កត់សំឡេង គោរពតាមបទ
ពាក្យ ៦ (ចួននៅព្យាង្គ ២ ទាំងអស់) បន្ថែមត្រង់៖
ព្យាង្គ ១ ផ្ទួន
ព្យាង្គ ២ គ្រប់ឃ្លាទាំងអស់។
No comments:
Post a Comment