(ថ្ងៃអង្គារ)
អង្គារគិតសម្គាល់ វេលារាល់សុខសួស្ដី
ជំនឿអរូបិយ និទានស្ដីថាថ្ងៃរឹង។
ទិវាជាធម្មតា ទោះថ្ងៃណាកុំរំពឹង
ព្រលឹមព្រលប់ឈឹង គ្មានថ្ងៃរឹងថ្ងៃទន់ទេ។
អង្គារជួនជាគាប់ សំណាងភ័ព្វល្អជាងគេ
ថ្ងៃផ្សេងឯណោះទេ បើធ្វេសទ្វេរេអាប់អន់។
គ្រប់ថ្ងៃកុំមៃគិត ទៅឆ្ងាយជិតឥតអាសន្ន
បើចិត្តល្អល្អិតល្អន់ ពុំមានផ្ដន្ទាសោះឡើយ។
ចំណាប់ចុងចួនៈ
- ៥ ឃ្លា ១ ចួន ៣ ឃ្លា ២ គ្រប់ល្បះ
៦ ឃ្លា ២ ចួន ៥ ឃ្លា ៣ ចួន ៣ ឃ្លា ៤
- ៦ ឃ្លា ៤ ល្បះមុខ ចួន ៦ ឃ្លា ២ ចួន ៥ ឃ្លា ៣
ចួន ៣ ឃ្លា ៤ ល្បះបន្ត។
ការសង្កត់សំឡេងៈ
ឃ្លាទី ១ និងឃ្លាទី ៣ សង្កត់លើព្យាង្គ ២
ឃ្លាទី ២ និងឃ្លាទី ៤ សង្កត់លើព្យាង្គ ៣។
No comments:
Post a Comment