មេកាព្យដូនតាខ្មែរ
ពាក្យ ១២
គ្រូអាគមចេះស្ដោះផ្លុំ
អូមអាម ដេញខ្មោចបិសាច
ព្យាបាលគេខ្លាំងអង់អាច
កាក់កប ជោគជ័យល្អណាស់
ដល់មានអាសន្ននៅក្នុង
គ្រួសារ ខ្លួនបែរជាផ្ដាស
តាំងរត់ឆ្លេឆ្លាប្រែប្រាស
ទៅរក គ្រូផ្សេងឱ្យជួយ។
ពាក្យចាស់ពោលថាកាំបិត
មិនអាច ចិតដងខ្លួនឯង
កាប់កាត់ឲ្យគេមុតស្ដែង
ពុំមាន ទើសទាក់អ្វីមួយ
ចំណែកឯដងឯងវិញ តោងតែ
ពឹងរកជំនួយ
ផ្លែឯងមិនអាចនឹងជួយ
អ្វីបាន បន្តិចសោះទេ។
ចួនកាលបញ្ហាណាមួយ
ខ្លួនយើង ស្រាយពុំរួចស្រេច
ហេតុនេះគឺត្រូវចាំបាច់
សម្រេច ពឹងពររកគេ
ទោះបីថាខ្លួនជំនាញ
រឿងហ្នឹង ក៏ពុំអាចទេ
នឹងគិតគូរការរិះរេ
ឲ្យរួច រាល់នូវបញ្ហា។
...................
របៀបចាប់ចុងចួនៈ
ព្យាង្គ ១២ ឃ្លា
១ ចួន ព្យាង្គ៦ ឃ្លា ២ ចួន ព្យាង្គ១២ ឃ្លា ៣
ចួន ចួនព្យាង្គ៦
ឃ្លា៤ គ្រប់ល្បះទាំងអស់។ ព្យាង្គ១២ ឃ្លា៤
ល្បះលើ ចួន ព្យាង្គ
១២ ឃ្លា ទី២ ល្បះបន្ទាប់
របៀបសង្កត់សំឡេងៈ សង្កត់នៅព្យាង្គ ៦, ៨, ១០។
................
រ័ត្នន៍ សេនា
No comments:
Post a Comment