រ័ត្នន៍ សេនា
ប្រាសាទចម្លាក់វិចិត្រ ប្រណីតលើសពាក្យវាចា
ស្នាដៃប្រតិដ្ឋស្ថាបនា ដូនតាខេមរាកសាង។
ល្បីល្បាញសុះសាយរន្ទឺ ដឹងឮដោយមានភស្តុតាង
សិលាចារឹកតំណាង សំអាងសម្បត្តិជាតិខ្មែរ។
បញ្ជាក់បង្ហាញយ៉ាងច្បាស់ ពូជសាសន៍ខ្លាំងក្លាពូកែ
ឧស្សាហ៍ព្យាយាមពុំល្ហែ កូនខ្មែរមោទនភាពណាស់។
ជាកេរ្តិ៍ដំណែលបវរ ល្អិតល្អត្រចង់ត្រចះ
គ្រប់ទីកន្លែងមិនខ្វះ ខ្មែរទាំងក្មេងចាស់ត្រូវថែ។
ការចាប់ចុងចួនៈ
ព្យាង្គ៦ ឃ្លា ១ ចួន ព្យាង្គ២ ឬ ព្យាង្គ៤ ឃ្លា ២ គ្រប់ល្បះទាំង
អស់។ព្យាង្គ៦ ឃ្លា ២ ចួន ព្យាង្គ៦ ឃ្លា ៣ ចួន ព្យាង្គ២ ឬ
ព្យាង្គ៤ ឃ្លា ៤ ។ ព្យាង្គ៦ ឃ្លា ៤ ល្បះ ១ ចួន ព្យាង្គ៦ឃ្លា ២
ល្បះ ២ ចួន ព្យាង្គ៦ ឃ្លា ៣ ល្បះ ២ ចួន ព្យាង្គ៣ ឬ ព្យាង្គ៤

ឃ្លា ៤ ល្បះ ២។
សង្កត់សំឡេងលើព្យាង្គៈ
No comments:
Post a Comment