កួចគិតស្នេហ៍ កែគិតស្និទ្ធ ត្បិតរៀមបង
ចិត្តបំណង ចងបំណាច់ ស្រេចសង្សារ
បៀតបីថ្នម បមបីថ្នាក់ ដាក់ហត្ថា
ចួបស្នេហា ចារស្នេហ៍ហើយ កើយសុខុម។
សូមឆ្លើយឆ្លង សងឆ្លើយឆ្លាស់ ខ្លះសម្តី
ស្រស់ពិសី ស្រីពិសោធន៍ ផ្តោតមកខ្ញុំ
បើព្រមស្មគ្រ័ បាក់ព្រមស្មោះ ប្រស់សុខដុម
សុខសុខុម សុំសុខា ការផ្អើលភូមិ។
ចំណាំ ៖ ការចាប់ចុងចួន និងសង្កត់សំឡេង គោរព
តាមបទពាក្យ ៩ បន្ថែមតែៈ
- ១ រណ្តំ ៤, ៣ រណ្តំ
៦,
- ៣ ចួន ៤, ៦ ចួន ៧,
- និង ២ ផ្ទួន ៥ នៅគ្រប់ឃ្លាទាំងអស់។
លោកពូតែងកំណាព្យបានពិរោះៗនិងមានន័យណាស់ខ្ញុំពេញចិត្តនិងស្នាដៃពូដល់ហើយ ។ ចង់ចេះតែងដែរ ពូជួយបង្រៀនផង ។
ReplyDeleteសាកល្បងទៅ នឹងចេះមិនខាន»»
ReplyDelete