Friday, March 2, 2012

បទ «រមាំងដើរព្រៃ»

ប្អូនអើយចូរប្តូរចិត្តដិតរកផ្លូវ
ពៅអើយសូវ,ត្រូវតែកែគំនិត
ថ្លៃអើយសុំកុំធ្វើល្ងើការគិត
ខ្លួនអើយគិតរឹតខុសប្រុសអបាយ។

កូនអើយម៉ាអាភៀនញៀនញ័រញាក់
ថ្លៃអើយជាក់ភ្ញាក់ខ្លួនស្ងួនចិត្តកាយ
ប្រុសអើយបែរប្រែឆាប់ស្តាប់ពុកម្តាយ
កូនអើយក្លាយកាយាថ្លាគំនិត។

ស្ងួនអើយបើដើរខុសប្រុសអាស្រូវ
នាងអើយត្រូវផ្លូវវៀចកៀចកុំជិត
ថ្លៃអើយឈប់គប់សេពអែបប្រព្រឹត្ត
កូនអើយពិតគិតត្រូវផ្លូវសង្គម។

 ចំណាំ ៖ ការចាប់ចុងចួន និងសង្កត់សំឡេង គោរពតាមបទពាក្យ
 ។ បន្ថែមតែ ព្យាង្គ ២ អើយជានិច្ច,  ព្យាង្គ ៣ ចួន  ព្យាង្គ ៤,

 ព្យាង្គ ៥ ចួន  ព្យាង្គ ៦ នៅគ្រប់ឃ្លាទាំងអស់។

No comments:

Post a Comment