ដោយៈ រ័ត្នន៍ សេនា
អាសូរសត្វក្តាមខំប្រឹងកកាយរូងលំនៅ
រួចរាល់កាលណាចូលទៅលាក់ខ្លួនពួនអាត្មា
ចេញចូលយ៉ាងស្ងាត់មិនចង់ឱ្យគេឃើញកាយា
រស់នៅរាល់ថ្ងៃសុខាពុំមានទុក្ខភ័យឡើយ។
មានថ្ងៃមួយនោះកង្កែបសុំចូលនៅជាមួយ
ក្តាមមានអារម្មណ៍ភ័យព្រួយក្នុងចិត្តពុំល្ហែល្ហើយ
ព្រោះអីកង្កែបវ៉ែបៗស្រែកខ្ទរពុំស្ងាត់ស្បើយ
គង់តែមនុស្សឮហើយជីវិតក្ដាមក៏បង់។
ចំណាំ ៖ ការចាប់ចុងចួន ខុសពីបទពាក្យ ១១ ធម្មតាត្រង់ៈ
សង្កត់សំឡេងនៅព្យាង្គៈ
៤-៦-៨។
- ព្យាង្គ ១១
ឃ្លា ១ ចួន ព្យាង្គ ៦ ឃ្លា ២ មិនមែនចួន ព្យាង្គ
៣ ទេ, គ្រប់ល្បះ។
- ព្យាង្គ ១១
ឃ្លា ៣ ចួន ព្យាង្គ ៦ ឃ្លា ៤ មិនមែនចួន
ព្យាង្គ ៣ ទេ។
No comments:
Post a Comment