Friday, March 2, 2012

បទ «ព្រះច័ន្ទ្របាំងឆត្រ»

ប្រយ័ត្នគង់គង់របស់​​​ព្រោះប្រយ័ត្ន
ធ្វេសបង់បាត់បាត់គ្មានសល់បើធ្វេសបង់
ផេះផង់សូន្យសូន្យដូចឆេះម៉ដ្ដផេះផង់
អាសាបង់បង់ប្រយោជន៍ហោចអាសា។

ចំណេះមានមានដោយប្រឹងប្រែងចំណេះ
សិក្សាចេះចេះស្វះស្វែងខំសិក្សា
ពេលណាគួរគួរស្រាវជ្រាវគ្រប់ពេលណា
ប្រសើរថ្លាថ្លាបវរល្អប្រសើរ។


ចំណាំ ៖ ការចាប់ចុងចួន និងសង្កត់សំឡេង
គោរពតាមបទពាក្យ ៩ បន្ថែមតែៈ
- ១ ផ្ទួន ៨២ ផ្ទួន ៩៣ ផ្ទួន ៤ នៅគ្រប់ឃ្លាទាំងអស់។






No comments:

Post a Comment