Thursday, March 1, 2012

បទ «មេបួន»


ដោយៈ រត្ន័ន៍ សេនា
(បទមេបួន គឺជាកំណាព្យដែលកើតមានមកមុនគេបង្អស់នៃអាណាចក្រខ្មែរ)


ផ្គរលាន់ក្ឌុងក្ឌាំង           ឯត្បូងឯជើង
ភ្លៀងធ្លាក់ស្រុកយើង     បានទឹកធ្វើស្រែ។
ធ្វើដើមរដូវ                  ស្រូវឆាប់ផ្កាផ្លែ
ចុងឆ្នាំដល់ខែ                ស្រូវស្រែកើនផល។
ពីដើមទៀងណាស់        ពិសាខភ្លៀងដល់
មិនដែលនឹកខ្វល់          ខ្លាចខ្វះទឹកភ្លៀង។
ឥឡូវប្លែកអស់              ខ្យល់បក់មិនទៀង
វស្សាខ្សត់ភ្លៀង             ងាប់សន្ទូងស្រូវ។
កុំពឹងតែមេឃ               ជីកប្រឡាយផ្លូវ
ស្តារព្រែកតម្រូវ          ​  ធ្វើធារាសាស្ត្រ។
នយោបាយទឹក             រដ្ឋគិតគូណាស់
ដើម្បីប្តូរផ្លាស់               ជីវភាពប្រជា.. 
 ចំណាំៈ សង្កត់សំឡេងលើព្យាង្គ ២ គ្រប់ឃ្លា។ ព្យាង្គ ៤ ឃ្លា ២ចួន 
​​​​           ព្យាង្គ ​​​​​​​​​​​​​៤ ឃ្លា ៣ ល្បៈជាមួយ។ ព្យាង្គ ៤ ឃ្លា ៤ ល្បៈមុខ
           ចួន ព្យាង្គ ៤ ឃ្លា ២ ចួន ព្យាង្គ ៤ ឃ្លា ៣ ល្បៈបន្ត។


     

No comments:

Post a Comment