អរុណរះជះពន្លឺភ្លឺអរុណ
មិនមានស៊ុនពុនទុក្ខក្ដីអ្វីមិនមាន
បំពានបៀតឃ្លាតគំនុំពុំបំពាន
សុចរិតញាណមានចិត្តជាប់គាប់សុចរិត។
សុខសាន្ដត្រាណខានកង្វល់សល់សុខសាន្ដ
ថេរឋិតថ្កានបានសុខុមផ្ដុំថេរឋិត
ក្នុងចិត្តស្ងប់ចប់ទោសាថ្លាក្នុងចិត្ត
ក្ដីទុក្ខឥតដ្បិតសុខស្ងប់ចប់ក្ដីទុក្ខ។
ចំណាំ ៖ ការចាប់ចុងចួន និងសង្កត់សំឡេង គោរពតាមបទ
ពាក្យ ៩។ បន្ថែមតែ ១ ផ្ទួន ៨. ២
ផ្ទួន ៩. ៣ ចួន ៤.
៦ ចួន ៧ នៅគ្រប់ឃ្លាទាំងអស់។
No comments:
Post a Comment