Friday, March 2, 2012

បទ «ជាប់ទង»


ដល់គោបាត់កាត់ច្រៀកឈើធ្វើរបង
ពេលកន្លងម្តងមិនខ្វល់ដល់វាឡើយ
ប្រហែសណាស់ចាស់បានផ្តាំចាំទុកហើយ
បែរកន្តើយស្បើយប្រយ័ត្នបាត់គោស្ញេញ។

កាលនៅរៀនឃ្លានខាងដើរអើអូនបង
ជិតប្រឡងហ្មងគំនិតគិតមិនចេញ
ទើបឈ្មុសឈ្មុលរុលស្វះស្វែងក្រែងចំណេញ
សំណួរចេញស្ញេញហាមាត់ភ្លាត់ធ្លាក់ខ្ពោក។


ចំណាំ ៖ ការចាប់ចុងចួន និងសង្កត់សំឡេង គោរពតាមបទពាក្យ ៩
បន្ថែមតែ ៣ ចួន ៤៦ ចួន ៧ នៅគ្រប់ឃ្លាទាំងអស់។


2 comments:

  1. ខ្ញុំគិតថា នេះជាការល្អណាស់សម្រាប់កូនខ្មែរគ្រប់រូប តែខ្ញុំសុំម្យ៉ាងចុះ ចូរសរសេរបំពេញបន្ថែមពីចំណាប់ចុងចួនឲ្យបានក្បោះក្បាយ ព្រោះថាអ្នកខ្លះពិតណាស់មិនយល់ពីរបៀបតាក់តែងទេ បើយើងសង្ខេបពេក ជាពិសេសអ្នកមិនចេះសោះ ។ ឧ.បទពាក្យ៨ ជាដើម ។ ការតាក់តែងត្រូវបញ្ជាក់ពីចុងចួនក្នុងល្បះ និងឆ្លងល្បះ ដូចជាៈ១២៣៤៥៦៧៨ ១២៣៤៥៦៧៨​ ១២៣៤៥៦៧៨ ១២៣៤៥៦៧៨ គឺព្យាង្គទី៨ នៃឃ្លាទី១ ចួននឹងព្យាង្គទី៤ នៃឃ្លាទី២ ចួននឹងព្យាង្គទី៨ នៃឃ្លាទី៣ ,ចួននឹងព្យាង្គទី៤ នៃឃ្លាទី៤ ។ ហើយព្យាង្គទី៨ នៃឃ្លាទី៤ ល្បះទី១ ត្រូវចួននឹងព្យាង្គទី៨ នៃឃ្លាទី២ នៃល្បះទី២ ដូចៗគ្នា ។ ឧ.វស្សាដល់ហើយកុំឡើយរេរ៉ង់ ត្រូវឆ្ពោះតម្រង់ព្យួរស្រែដាស់ដី កុំរវល់ដេកថ្ងៃចាំងគូថអី ត្រូវគិតលកលៃអនាគតវែងឆ្ងាយ ។ ទាន់មានភ្លៀងធ្លាក់បានពីរបីមេ គួរទៅនឹងគេខំកេះកកាយ សម្អាតក្នុងស្រែសាបស្រូវទាំងឡាយ តាមចិត្តរីករាយដែលប្រាថ្នា ។

    ReplyDelete
  2. ជាប់ទង.... គឺជាបទពាក្យ ៩ (មានបញ្ជាក់ប្រាប់ហើយ)។ ដូច្នេះបើសិនជាអ្នកសិក្សា
    ចង់ច្បាស់ថែមទៀតនោះ គឺអាចចូលទៅមើលក្នុងមេកាព្យពាក្យ ៩ ទៅជាការស្រេច។ ឯ
    ការបញ្ជាក់ប្រាប់ក្នុងទីនេះ គឺបន្ថែមតែអ្វីដែលបទពាក្យ ៩ ធម្មតាគ្មានតែប៉ុណ្ណោះ។

    ចំណែកបទពាក្យ ៨ ក៏មានបញ្ជាក់ប្រាប់ទាំងអស់ដែរ (មានដល់ទៅពីរបែបឯណោះ)។

    ReplyDelete