Friday, March 2, 2012

បទ «នាគរាជប្លែងឫទ្ធិ»

ដោយៈរ័ត្នន៍ សេនា

កូនប្រុសអើយ កូនត្រូវ ខំរិះរេ
ខិតរិះរក គ្នាន់គ្នេរ ឲ្យប្រចាំ
ឥតប្រាសចាក ផ្លូវត្រង់ ម៉ែឪផ្តាំ
មិនឱ្យផ្តាស់ ចងចាំ បានសុខសាន្ត។

បើសមសួន ធ្វើខ្លួន គួររួសរាយ
គេរាប់រក និយាយ ពោលរាប់អាន
ពុំរអា ទាំងញាតិ និងសណ្តាន
នាំសណ្តោង ខ្លួនប្រាណ បានប្រយោជន៍។

បើប្រុសយល់ នឹងធ្វើ អំពើមួ
ឲ្យពុកម៉ែ អាប់អួរ ទ្រាំអសាច
ទ្រព្យឥតសល់ ព្រោះកូន លួចបេះបោច
លាក់បំបាត់ ហិនហោច ជាមិនខាន។

ចំណាំ  ការចាប់ចុងចួន និងសង្កត់សំឡេង គោរពតាមបទពាក្យ៨ ។
បន្ថែមតែ ព្យាង្គ៦ ឃ្លាមុខ រណ្តំ ព្យាង្គ១ ឃ្លាក្រោយ, ព្យាង្គ៧ ឃ្លាមុខ  
រណ្តំ ព្យាង្គ២ ឃ្លាក្រោយ ព្យាង្គ៨ ឃ្លាមុខ រណ្តំ ព្យាង្គ៣ ឃ្លាក្រោយ។


No comments:

Post a Comment