រត្ន័ន៍
សេនា
ជាប់ធុញថប់គិតចិត្តខ្វាយខ្វល់
រិតរួមវិលវល់នាំឱ្យគិត
គិតឱ្យនាំវល់វិលរួមរិត
ខ្វល់ខ្វាយចិត្តគិតស្រុញធុញជាប់។
ខ្សត់ព្រោះគ្មានទ្រព្យតែជាប់ចិត្ត
គាប់គូស្នេហ៍ស្និទ្ធតែគ្មានភ័ព្វ
ភ័ព្វគ្មានតែស្និទ្ធស្នេហ៍គូគាប់
ចិត្តជាប់តែទ្រព្យគ្មានព្រោះខ្សត់។
គ្រាដើមស្បថស្បែពាក្យចាំស្ថិត
ហត់អើយហត់ចិត្តថែមទ្រព្យអត់
អត់ទ្រព្យថែមចិត្តហត់អើយហត់
ស្ថិតចាំចងស្បថស្បែដើមគ្រា។
ចំណាំៈ របៀបសង្កត់សំឡេង និងចាប់ចុងចួនគោរពតាមបទពាក្យ ៧ ធម្មតា។
ប៉ុន្តែ
ត្រូវថយក្រោយគ្រប់ព្យាង្គនៃឃ្លាទី២ ធ្វើជាឃ្លាទី៣ និងយកឃ្លាទី២
ធ្វើជាឃ្លាទី៤ (ថយគ្រប់ព្យាង្គទាំងអស់)។
No comments:
Post a Comment