Thursday, March 1, 2012

បទ ត្រីកណ្ដាលបឹង

មេកាព្យបែបបង្កើតថ្មី
«បទ ត្រីលោតកណ្ដាលបឹង»
ដោយ រ័ត្នន៍ សេនា

រាំងហើយរីងហើយគោកហើយដែរ
វាលស្រែស្រូវស្រែទឹកស្រែស្រក
ត្រៀមច្រូតស្រូវច្រូតរៀបច្រូតច្រក
ឥតខកឱ្យខកជ្រុលខកខែ។

ខ្ចីខ្លះចាស់ខ្លះផ្លែខ្លះទុំ
ចាបជុំជិតជុំប្រជុំហែ
លោតចឹកប្រចឹកតោងចឹកផ្លែ
ហើរក្បែរចុះក្បែរទំក្បែរស្រូវ។

អ្នកស្រែធ្វើស្រែបានស្រែផ្ដល់
ឲ្យផលភោគផលទិន្នផលត្រូវ
ពូជមានទឹកមាននឹងមានផ្លូវ
ផលស្រូវកើនស្រូវស្រាលស្រូវធ្ងន់។

ការចាប់ចុងចួន និងសង្កត់សំឡេង
គោរពតាមបទពាក្យ ៧, បន្ថែមនៅត្រង់៖
- ២ ផ្ទួន ៤ ផ្ទួន ៦ នៅគ្រប់ឃ្លា ។



អត្ថន័យៈ

ត្រី គឺចំនួន បី។ បីទីនេះ សំដៅលើព្យាង្គផ្ទួនគ្នាទាំងបី
ដែលស្ថិតនៅចន្លោះៗ ព្យាង្គឯទៀតទាំងបួន
ក្នុងឃ្លានីមួយៗ សន្មត់ន័យថា ត្រីនៅកណ្ដាលបឹង ។
(មិនមែនត្រី «មច្ឆា» នោះទេ)។



No comments:

Post a Comment