ពេលអូនទៅពៅអើយទុក្ខរុករិតទ្វេ
គិតមាសមេគេមិនមករកមេត្រី
សោយសំណោកសោកសំណល់ខ្វល់សេចក្ដី
បើដល់ស្ដីបីដូចស្ដោះអស់ខ្លឹមសារ។
គិតរំពៃគៃរំពឹងនឹងក្នុងចិត្ត
ចាំមាសស្និទ្ធចិត្តមានស្នាមតាមស្នេហា
បាញ់ស្រមោលបោលស្រមៃថ្លៃជីវ៉ា
ចិត្តរៀមរ៉ាចាររៀបរាប់ជាប់ជានិច្ច។
សូម្បីអូនសូន្យបាត់អស់សោះតែម្ដង
ចិន្ដាបងចងដើម្បីស្រីគ្មានភ្លេច
ទោះបីនាងទៀងបើនៅពៅបំភ្លេច
រេបែរគេចរេចបង់គិតពិតក៏ដោយ។
ការចាប់ចុងចួន និងសង្កត់សំឡេង គោរពតាម
បទពាក្យ ៩ ធម្មតា។ បន្ថែមតែ៖
- ១ រណ្តំ ៤, ២ រណ្តំ ៥, ៣ រណ្តំ ៦,
- ៣ ចួន ៤, ៦
ចួន ៧ នៅគ្រប់ឃ្លាទាំងអស់។
No comments:
Post a Comment