ព្រលឹមថ្ងៃរះច្បាស់លោកា
ពន្លឺចាំងសែងសូរិយា
បក្សីហិចហើរលើរុក្ខា
សាស័ព្ទភាសាសូររងំ។
គេងយោលអង្រឹងសម្លឹងភ្នំ
សំឡេងបំភ្លៃរៃប្រគំ
លាន់លាយឡំគ្នាទទាយំ
ផ្កាព្រៃសត្វឃ្មុំក្រេបលម្អង។
បើដូចបក្សាសុខកន្លង
កាយចិត្តឥតខ្វល់យល់សៅហ្មង
ចចឹកចំណីស្រែកផ្ដោះផ្ដង
ខ្ញៀវខ្ញារអឺងកងបងនិងអូន។
ចំណាំ ៖ ការចាប់ចុងចួន ខុសពីបទពាក្យ
៧ ធម្មតា ។
- ៧ ឃ្លា ១ ចួន ៧
ឃ្លា ២ ចួន ៧ ឃ្លា ៣
ចួន៤ ឃ្លា ៤ ល្បះជាមួយគ្នា,
- ៧ ឃ្លា ៤ ល្បះមុខចួន ៧ ឃ្លា ១, ចួន ៧ ឃ្លា ២,
ចួន ៧ ឃ្លា ៣, ចួន ៤ ឃ្លា ៤
ល្បះបន្ទាប់។
សង្កត់សំឡេងៈ លើព្យាង្គ ២ និង ៤ ។
No comments:
Post a Comment