បទ «វង្សវិចិត្រ»
ចូលខែត្រជាក់នឹកឃើញកាលនៅកុមារ
មុនទៅសាលាដុតភ្លើងអាំងក្បែរចំបើង
កក់ក្ដៅខ្លាំងណាស់ដេកមួយភាំងពេលភ្ញាក់ឡើង
ពុកដេញរត់ប៉ើងព្រោះហួសម៉ោងចូលសិក្សា។
ទម្លាប់អ្នកស្រែខែរងារៀងរាល់ព្រឹក
ពេលដែលរឭកក្រោកពីដេកគ្រប់អាត្មា
បំពក់ភ្នក់ភ្លើងអាំងកម្ដៅសព្វកាយា
កាលគ្រានោះណាអាវរងានៅក្រខ្សត់។
វេលាថ្ងៃរះទើបបំបែកចែកផ្លូវគ្នា
ទៅធ្វើការងាររៀងៗខ្លួនដោយអំណត់
ច្រូតកាត់ជញ្ជូនបែនបញ្ជាន់ទ្រាំនឿយហត់
ឲ្យតែប្រាកដជីវភាពល្អប្រសើរ។
ចំណាំ ៖ ការចាប់ចុងចួន (ខុស)ពីពាក្យ ១០ ធម្មតាបន្តិចត្រង់ ៖
សង្កត់សំឡេងលើព្យាង្គ ៤
និង ៧ ។
- ព្យាង្គ ១០ ឃ្លា ១ ចួន ព្យាង្គ៤ ឃ្លា ២ មិនមែនព្យាង្គ ៥ ទេ ។
- ព្យាង្គ១០ ឃ្លា ៣
ចួនព្យាង្គ ៤ ឃ្លា ៤ មិនមែនព្យាង្គ ៥ ទេ ។
No comments:
Post a Comment